ភ្នំពេញ —
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងពិធីបុណ្យតាមបែបសាសនា បន្ទាប់ពីព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានបញ្ជូនមកដល់មាតុភូមិ និងត្រៀមបូជានៅថ្ងៃពុធសប្តាហ៍នេះ។
ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានបញ្ជូនមកដល់ព្រលានយន្តហោះក្នុងរាជធានីភ្នំពេញ នាពេលថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។
កម្រងរូបភាព៖ ទិដ្ឋភាពទទួលព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
1/15
សពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំង ឆ្ពោះទៅកាន់ព្រះដំណាក់ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី ភ្នំពេញ ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
ផ្សេងទៀត
បិទ
2/15
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
3/15
មន្ត្រីរង់ចាំការយាងដង្ហែព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
4/15
សម្តេចសង្ឃ និងព្រះសង្ឃ រង់ចាំការយាងដង្ហែព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
5/15
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
ផ្សេងទៀត
បិទ
6/15
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
7/15
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
8/15
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
9/15
សម្តេចសង្ឃ និងព្រះសង្ឃ និមន្តបង្សុកូល ដើម្បីទទួលព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
10/15
សម្តេចសង្ឃ និងព្រះសង្ឃ និមន្តបង្សុកូល ដើម្បីទទួលព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
ផ្សេងទៀត
បិទ
11/15
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
12/15
ព្រះញាតិវង្សានុវង្សនៅក្នុងពិធីទទួលព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនិងពិធីបង្សុកូលដោយសម្តេចសង្ឃនិងព្រះសង្ឃ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
13/15
ព្រះញាតិវង្សានុវង្សនៅក្នុងពិធីទទួលព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនិងពិធីបង្សុកូលដោយសម្តេចសង្ឃនិងព្រះសង្ឃ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
14/15
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
ផ្សេងទៀត
បិទ
15/15
សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំង ឆ្ពោះទៅកាន់ព្រះដំណាក់ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ផ្សេងទៀត
បិទ
Previous slide
Next slide
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអ្នកនយោបាយជើងចាស់មួយអង្គ បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នៅប្រទេសបារាំង ដោយរោគាពាធ។
កម្រងរូបភាព៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចូលទិវង្គតក្នុងព្រះជន្ម ៧៧ ព្រះវស្សា
1/8
រូបឯកសារ៖ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្រោយយាងចូលរួមសមាជមួយរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។
ផ្សេងទៀត
បិទ
2/8
រូបឯកសារ៖ នៅក្នុងរូបថតឯកសារថតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នេះ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១នៅពេលនោះ ពិភាក្សាជាមួយមេដឹកនាំខ្មែរក្រហមលោក អៀង សារី បន្ទាប់ពីព្រះអង្គយាងទៅដល់តំបន់ម៉ាឡៃ ដែលជាតំបន់ផ្តាច់ខ្លួនរបស់ចលនាខ្មែរក្រហមនៅពេលនោះ។ (AP)
ផ្សេងទៀត
បិទ
3/8
រូបឯកសារ៖ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន ដែលជាសហនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមិនគ្រោងទុកមួយនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៩៧ ដើម្បីបញ្ជាក់អំពីការចាប់ខ្លួនមេដឹកនាំខ្មែរក្រហមលោក ប៉ុល ពត។
ផ្សេងទៀត
បិទ
4/8
រូបឯកសារ៖ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ដែលទើបទម្លាក់ពីតំណែង និងលោក សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំង ស្ដាប់សំណួរដែលអ្នកចូលរួមសួរនៅក្លឹបអ្នកកាសែតថៃ (Foriegn Correspondants Club of Thailand (FCCT)) ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៧។ ព្រះអង្គបានអំពាវនាវឱ្យស្ថានទូតបរទេសនៅកម្ពុជាបិទទ្វារ ក្រោយមានរដ្ឋប្រហារដកព្រះអង្គចេញពីតំណែង និងជំរុញឱ្យមានការចរចាសន្តិភាពដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ផ្សេងទៀត
បិទ
5/8
អ្នកគាំទ្រម្នាក់នៃគណបក្សនរោត្តម រណឫទ្ធិ របស់សម្តេចក្រុមព្រះ ពរកូនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០៧។ (Reuters)
ផ្សេងទៀត
បិទ
6/8
រូបឯកសារ៖ ពីឆ្វេងទៅស្តាំ៖ សម្តេចមហាក្សត្រិយ៍នរោត្តម មុនីនាថសីហនុ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហមុនី និង សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្នុងថ្ងៃដំបូងនៃព្រះរាជពិធីយាងគ្រងរាជ្យរបស់ព្រះបាទនរោត្តម សីហមុនីនៅព្រះបរមរាជវាំងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ (AP)
ផ្សេងទៀត
បិទ
7/8
រថយន្តដែលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ធ្វើដំណើរ រងការខូចខាតខ្ទេចខ្ទីនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្តមួយផ្សេងទៀត នៅលើផ្លូវជាតិលេខ ៤ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ រងរបួសធ្ងន់ ចំណែកឯអ្នកម្នាង អ៊ុក ផល្លា បានទទួលអនិច្ចកម្ម ហើយយ៉ាងហោចណាស់មនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។ (រូបថតផ្តល់ឲ្យដោយអគ្គនាយកដ្ឋាននគរបាលជាតិតាមរយៈ AP)
ផ្សេងទៀត
បិទ
8/8
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅក្នុងព្រះរាជពិធីបុណ្យសពរបស់សម្តេចព្រះរាម នរោត្តម បុប្ផាទេវី នៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ផ្សេងទៀត
បិទ
Previous slide
Next slide
លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាអនុជប្រុសម្តាយជាមួយរបស់សម្តេចក្រុមព្រះ ប្រាប់វីអូអេនៅថ្ងៃចន្ទថា នាពេលបច្ចុប្បន្ន ព្រះសពរបស់សម្តេចក្រុមព្រះ កំពុងត្រូវបានតម្កល់នៅព្រះដំណាក់ នៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមព្រះពុទ្ធសាសនា។ លោកបន្ថែមថា ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចក្រុមព្រះ កាលពីព្រឹកថ្ងៃចន្ទនេះ។
ក្នុងពិធីសម្ពោធផ្លូវមួយនៅខេត្តព្រៃវែងនៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឲ្យដឹងផងដែរថា លោកនឹងចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបូជាព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
បើតាមលោក ចាប ញ៉ាលីវុធ ព្រះសពរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងត្រូវដង្ហែទៅកាន់ព្រះមេរុ នៅខាងមុខវត្តបទុមវតីដើម្បីបូជានៅព្រឹកថ្ងៃពុធ ទី៨ ខែធ្នូវេលាម៉ោង៨ និង៣០នាទីព្រឹក។
អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិធីបុណ្យជាតិ លោក ឈិន កេតាណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរ៉ាប់រងការចំណាយទាំងស្រុងលើពិធីបុណ្យព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ។ លោកបន្តថា ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ដែលត្រូវជាព្រះអនុជរបស់ព្រះអង្គ នឹងថ្វាយព្រះភ្លើងក្នុងពិធីបូជាព្រះសពនៅថ្ងៃពុធខាងមុខ។
នៅក្នុងសារាចរមួយចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសយកថ្ងៃពុធ ទី៨ ខែធ្នូជាថ្ងៃកាន់ទុក្ខជាផ្លូវការ ហើយបានណែនាំឲ្យគ្រប់ស្ថាប័ន ក្រសួង សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងពលរដ្ឋទូទាំងប្រទេស បង្ហូតទង់ជាតិត្រឹមពាក់កណ្តាល ហើយគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជន ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៨ ខែធ្នូខាងមុខនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ឲ្យដឹងថា ការរៀបចំពិធីបុណ្យសពនិងការកាន់ទុក្ខជាផ្លូវការចំពោះព្រះសពសម្តេចក្រុមព្រះ គឺឈរលើមូលដ្ឋានដែលព្រះអង្គមានតំណែងជាប្រធានក្រុមប្រឹក្សាឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ជាអតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភា។
លោកក៏បានលើកឡើងពីតួនាទីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការសម្របសម្រួលស្វែងរកដើម្បីដំណោះស្រាយបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។
លោកថ្លែងថា៖ «ដំណោះស្រាយនយោបាយដ៏ធំ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា គឺសន្តិភាពរវាងគណបក្សហ៊្វុនស៊ិនប៉ិចជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ១៩៩៣»។
ប្រធានមជ្ឈមណ្ឌល ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង និយាយថាការរៀបចំពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាជាផ្លូវការចំពោះសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ តំណាងឲ្យការដឹងគុណចំពោះអ្វីដែលព្រះអង្គបានសម្រេចជូនប្រទេសជាតិ។
លោកបញ្ជាក់ថា៖ «ការផ្តល់កិត្តិយសនិងការផ្តល់ពិធីរបស់ជាតិក្នុងការរៀបចំពិធីបុណ្យសពរបស់សម្តេចក្រុមព្រះនេះ ខ្ញុំថា ជារឿងមួយល្អ ហើយវាក៏បានបង្ហាញថា យើងយកចិត្តទុកដាក់ចំពោះព្រះរាជវង្សផង ហើយចំពោះអ្នកដែលមានស្នាដៃសម្រាប់កិច្ចការជាតិកន្លងមកផង ដើម្បីជាការលើកទឹកចិត្ត សម្រាប់អ្នកប្រឹងប្រែងដើម្បីប្រទេសជាតិ»។
គួរបញ្ជាក់ថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ មានបុត្រ៥អង្គ ក្នុងនោះ ប្រុស៤អង្គ និងស្រីមួយអង្គ។ ២អង្គជាបុត្ររបស់អ្នកម្នាងរបស់ព្រះអង្គ ព្រះនាម អ៊ុក ផល្លា ដែលបានសោយទិវង្គត កាលពីឆ្នាំ២០១៨ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលព្រះអង្គក៏ជួបឧបទ្ទវហេតុនោះ ប៉ុន្តែមិនប៉ះពាល់ដល់ព្រះជន្មរបស់ព្រះអង្គឡើយ៕