ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ការសោយ​ទិវង្គត​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ នាំឲ្យ​មាន​ការរំឭក​កេរដំណែល​បង្រួបបង្រួម​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កាន់​តួនាទី​កំពូលៗ​របស់​ប្រទេស ជា​នាយក​រដ្ឋមន្ត្រី ប្រធាន​សភា ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច បាន​សោយ​ទិវង្គត​នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ព្រះជន្ម ៧៧ ​ព្រះ​វស្សា។ ទោះជា​មានការ​វិភាគ និង​ការរិះគន់​ខ្លះ តែ​សម្រាប់​រាជ្យវង្ស​មួយ​អង្គ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ ​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចឪ ព្រះបរម​រតនកោដ្ឋ បាន​រំឭក​និង​ផ្តល់​តម្លៃ​ទៅ​លើ​ការ​ដឹកនាំ​ចលនា​តស៊ូ​ប្រឆាំង​នឹងការ​ឈ្លានពាន​របស់​បរទេស និង​នយោបាយ​ដំបូង​ដែល​បាន​ឈ្នះឆ្នោត​កាលពី​ឆ្នាំ១៩៩៣ ក្រៅពី​ការ​លះបង់​ដើម្បី​ការបង្រួប​បង្រួម​ជាតិ​ជាច្រើន​លើក។ លោក សុខ ខេមរា នៃ​វីអូអេ​ជូន​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ដែល​បានធ្វើ​ឡើង​តាម​ទូរសព្ទ​នៅ​ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG