ប្រាក់បៀវត្សរ៍ថ្មីនេះគឺស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចនិងការចំណាយលើការរស់នៅ។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារថៃលោក Boonsong Thapchaiyut នៅក្រោយការប្រជុំរបស់គណៈកម្មាធិការប្រាក់បៀវត្សរ៍។
នាយករដ្ឋមន្ត្រីហ្គ្រោអង់ឡង់លោក Mute Egede បានបញ្ជាក់ជាលាយលក្ខណ៍អក្សរថា៖ «ហ្គ្រោអង់ឡង់ជារបស់យើង។ យើងមិនមែនសម្រាប់លក់ទេ ហើយនឹងមិនលក់ជាដាច់ខាត។ យើងមិនត្រូវបាត់បង់ការតស៊ូដ៏យូរមកហើយរបស់យើងដើម្បីសេរីភាពនោះទេ»។
ការដាក់ទណ្ឌកម្មនេះសំដៅលើនាវា៣គ្រឿងដែលជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់និងប្រេងគីមី ដែលរកប្រាក់បានរាប់ពាន់លានដុល្លារដល់ក្រុមមេដឹកនាំអ៊ីរ៉ង់។
លោក Trump ដែលហៅខ្លួនឯងថាជាអ្នកពូកែចរចានិងជាអ្នកនិពន្ធសៀវភៅ « Trump: the Art of the Deal» បោះពុម្ពឆ្នាំ១៩៨៧ បានប្តេជ្ញាបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ប៉ុន្តែលោកមិនទាន់បានប្រាប់លម្អិតថាតើលោកនឹងសម្រេចទៅបានដោយរបៀបណានៅឡើយទេ។
ការអនុម័តពីព្រឹទ្ធសភា ដែលពួកគេគ្រប់គ្រង ៥១ ធៀបនឹង ៤៩ ហើយគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Joe Biden នឹងត្រូវការដើម្បីដាក់វិធានការនេះទៅជាច្បាប់និងបញ្ចៀសការបិទសកម្មភាពរដ្ឋាភិបាលនៅថ្ងៃសៅរ៍។
ធនាគាររិកកណ្តាលសហរដ្ឋអាមេរិកឥឡូវនេះព្យាករណ៍ថាពួកគេនឹងកាត់បន្ថយអត្រាការប្រាក់កន្លះភាគរយនៅចុងឆ្នាំ២០២៥។
ក្រុមផ្ទេរតំណែងលោក Trump ក៏បានផ្តល់អនុសាសន៍ផងដែរឲ្យដាក់ពន្ធគយលើទំនិញអាគុយគ្រប់ប្រភេទទូទាំងសាកលលោកដើម្បីជំរុញផលិតកម្មរបស់អាមេរិក ហើយបន្ទាប់មកចរចាលើកលែងពន្ធដល់ប្រទេសសម្ព័ន្ធមិត្តនីមួយៗ។ នេះបើតាមឯកសារនោះ។
តុលាការនេះមានពេល ៦ ខែ ដើម្បីសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងឬក៏អនុញ្ញាតឲ្យលោកកាន់តំណែងឡើងវិញ។
ការចរចានេះក៏បានផ្តោតលើទិដ្ឋភាពសំខាន់នៃការធ្វើឱ្យមានស្ថិរភាពនៅក្នុងប្រទេសស៊ីរីផងដែរចំពោះការប៉ះទង្គិចគ្នាក្នុងតំបន់ភាគខាងជើងស៊ីរីរវាងកងកម្លាំងឃឺដ (Kurd) ដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងពួកឧទ្ទាមដែលគាំទ្រដោយតួកគី។
លោក Trump បានថ្លែងក្នុងសារបង្ហោះលើគេហទំព័រ Truth Social របស់លោកថា អ្នកស្រី Lake នឹង«ធានាថា តម្លៃសេរីភាពរបស់សហរដ្ឋអាមេរិកត្រូវបានផ្សព្វផ្សាយនៅជុំវិញពិភពលោកប្រកបដោយភាពយុត្តិធម៌និងសុក្រឹត្យ មិនដូចពាក្យកុហកនានាដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេ»។
លោកធ្វើសក្ខីកម្ម ស្របពេលដែលអ៊ីស្រាអែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សានិងប្រឈមនឹងការគំរាមកំហែងថ្មីដែលអាចកើតឡើង បង្កដោយភាពចលាចលក្នុងតំបន់ រួមបញ្ជូលទាំងនៅស៊ីរី។
សេចក្តីថ្លែងការណ៍ពីរដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារដែលប្រកាសពីការស៊ើបអង្កេតនេះមិនបានប្រាប់លម្អិតថាតើក្រុមហ៊ុនអាមេរិក ដែលត្រូវបានគេស្គាល់តាមរយៈបញ្ញាសប្បនិម្មិតនិងបន្ទះឈីបហ្គេម ដែលប្រហែលបានបំពានច្បាប់ប្រឆាំងពាណិជ្ជកម្មផ្តាច់មុខរបស់ចិន។
លោកបានប្រាប់អ្នកយកព័ត៌មានតាមរយៈអ្នកបកប្រែភាសាថា៖ «ខ្ញុំមានបំណងទូរស័ព្ទទៅប្រធានាធិបតី [អាមេរិកលោក Joe] Biden នៅពេលខាងមុខនេះដើម្បីពិភាក្សាអំពីសំណួរនៃការអញ្ជើញ [អ៊ុយក្រែន] ឱ្យចូលជាសមាជិកអង្គការអូតង់។
នេះគឺជាការបញ្ចេញមតិជាសាធារណៈលើកដំបូងបង្អស់របស់ក្រុមហាម៉ាស់តាំងពីពេលដែលក្រុមឧទ្ទាមបានសម្រុកចូលរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានវាយលុកចូលលឿនដូចផ្លេកបន្ទោរដែលធ្វើឱ្យលោក Assad គេចខ្លួនចូលប្រទេសរុស្ស៊ី។
កិច្ចព្រមព្រៀងប្រាំចំណុចនេះបានធ្វើឱ្យមានការវិវឌ្ឍតិចតួច ចាប់តាំងពីការដាក់បង្ហាញក្នុងខែមេសា ឆ្នាំ២០២១ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានដករដ្ឋាភិបាលជាប់ឆ្នោតចេញពីតំណែង។
ឆ្មាំសមុទ្រចិននិងហ្វីលីពីនកាលពីថ្ងៃពុធបានពណ៌នាខុសគ្នាលើការប្រឈមដាក់គ្នានៅដែនសមុទ្រជុំវិញតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលជាជម្លោះចុងក្រោយក្នុងជម្លោះដែលកើតមានជាយូរមកហើយរវាងប្រទេសជិនខាងទាំងពីរ។
តុលាការមួយក្នុងប្រទេសវៀតណាម កាលពីថ្ងៃអង្គារបានតម្កល់ទោសប្រហារជីវិតមហាសេដ្ឋីខាងអចលនទ្រព្យអ្នកស្រី Truong My Lan ក្រោយពីបដិសេធបណ្តឹងឧទ្ធរណ៍របស់អ្នកស្រីជំទាស់ការកាត់ទោសរបស់សាលាដំបូងពីបទកិបកេងនិងសូកប៉ាន់ក្នុងសំណុំរឿងគៃបន្លំប្រាក់១២ពាន់លានដុល្លារដ៏ល្បីសុះសាយមួយ។
ប្រទេសចិនបានជំរុញសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រឱ្យអនុវត្ត «ការប្រុងប្រយ័ត្នខ្ពស់បំផុត» ចំពោះទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់នៅមុនដំណើរទស្សនកិច្ចដ៏រសើបរបស់ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះទៅកាន់កោះ Hawaii និងកោះ Guam
អ្នកការទូតអឺរ៉ុបនិងអ៊ីរ៉ង់បានជួបគ្នាកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីថាតើពួកគេអាចប្រឡូកក្នុងការចរចាម៉ឺងម៉ាត់ឬក៏អត់ ដែលក្នុងនោះរួមទាំងការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ មុនពេលលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកម្តងទៀតនៅខែមករាខាងមុខ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិនទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់និងថាខ្លួនមានយុត្តាធិការលើច្រកសមុទ្រនេះ។ តៃវ៉ាន់និងសហរដ្ឋអាមេរិកប្រកែកថាច្រកសមុទ្រនេះគឺជាផ្លូវទឹកអន្តរជាតិ។
ព័ត៌មានផ្សេងទៀត