នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូនេះ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានយាងដង្ហែមកដល់អាកាសយន្តហោះអន្តរជាតិភ្នំពេញ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង រួមដំណើរដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។ ពិធីទទួលព្រះសពមានពិធីបង្សុកូលដោយសម្តេចសង្ឃ និងព្រះសង្ឃ និងមានការយាងទទួលដោយព្រះញាតិវង្សានុវង្សជាច្រើនអង្គ មន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំង ព្រមទាំងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយទិវង្គតនៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ។ រូបភាពដោយ កញ្ញា ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ ពីរាជធានីភ្នំពេញ៕
កម្រងរូបភាព៖ ទិដ្ឋភាពទទួលព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ

១
សពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំង ឆ្ពោះទៅកាន់ព្រះដំណាក់ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី ភ្នំពេញ ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

២
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៣
មន្ត្រីរង់ចាំការយាងដង្ហែព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៤
សម្តេចសង្ឃ និងព្រះសង្ឃ រង់ចាំការយាងដង្ហែព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៥
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

៦
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៧
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៨
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៩
សម្តេចសង្ឃ និងព្រះសង្ឃ និមន្តបង្សុកូល ដើម្បីទទួលព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

១០
សម្តេចសង្ឃ និងព្រះសង្ឃ និមន្តបង្សុកូល ដើម្បីទទួលព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

១១
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

១២
ព្រះញាតិវង្សានុវង្សនៅក្នុងពិធីទទួលព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនិងពិធីបង្សុកូលដោយសម្តេចសង្ឃនិងព្រះសង្ឃ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

១៣

១៤
ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

១៥
សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំង ឆ្ពោះទៅកាន់ព្រះដំណាក់ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)