សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចូលទិវង្គតនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងប្រទេសបារាំង ក្នុងព្រះជន្ម ៧៧ ព្រះវស្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនិងមន្ត្រីរដ្ឋាភិបាលកម្ពុជា។ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិបានដឹកនាំគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចតាំងពីឆ្នាំ១៩៩២មកនិងបានឆ្លងកាត់ទំនាស់ផ្ទៃក្នុងបក្សជាច្រើនសារដោយមានការទម្លាក់ពីបក្សនិងរស់នៅនិរទេសព្រះកាយក្រៅប្រទេសចំនួនពីរដងមុនពេលដែលព្រះអង្គត្រូវបានថ្វាយតួនាទីជាប្រធានគណបក្សវិញនៅឆ្នាំ២០១៥។ តទៅនេះជាកម្រងរូបភាពពីចំណុចសំខាន់ៗនៃជីវិតនយោបាយរបស់ព្រះអង្គ៕
កម្រងរូបភាព៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចូលទិវង្គតក្នុងព្រះជន្ម ៧៧ ព្រះវស្សា

១
រូបឯកសារ៖ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្រោយយាងចូលរួមសមាជមួយរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។

២
រូបឯកសារ៖ នៅក្នុងរូបថតឯកសារថតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នេះ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១នៅពេលនោះ ពិភាក្សាជាមួយមេដឹកនាំខ្មែរក្រហមលោក អៀង សារី បន្ទាប់ពីព្រះអង្គយាងទៅដល់តំបន់ម៉ាឡៃ ដែលជាតំបន់ផ្តាច់ខ្លួនរបស់ចលនាខ្មែរក្រហមនៅពេលនោះ។ (AP)

៣
រូបឯកសារ៖ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន ដែលជាសហនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមិនគ្រោងទុកមួយនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៩៧ ដើម្បីបញ្ជាក់អំពីការចាប់ខ្លួនមេដឹកនាំខ្មែរក្រហមលោក ប៉ុល ពត។

៤
រូបឯកសារ៖ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ដែលទើបទម្លាក់ពីតំណែង និងលោក សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំង ស្ដាប់សំណួរដែលអ្នកចូលរួមសួរនៅក្លឹបអ្នកកាសែតថៃ (Foriegn Correspondants Club of Thailand (FCCT)) ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៧។ ព្រះអង្គបានអំពាវនាវឱ្យស្ថានទូតបរទេសនៅកម្ពុជាបិទទ្វារ ក្រោយមានរដ្ឋប្រហារដកព្រះអង្គចេញពីតំណែង និងជំរុញឱ្យមានការចរចាសន្តិភាពដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

៥
អ្នកគាំទ្រម្នាក់នៃគណបក្សនរោត្តម រណឫទ្ធិ របស់សម្តេចក្រុមព្រះ ពរកូនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០៧។ (Reuters)

៦
រូបឯកសារ៖ ពីឆ្វេងទៅស្តាំ៖ សម្តេចមហាក្សត្រិយ៍នរោត្តម មុនីនាថសីហនុ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហមុនី និង សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្នុងថ្ងៃដំបូងនៃព្រះរាជពិធីយាងគ្រងរាជ្យរបស់ព្រះបាទនរោត្តម សីហមុនីនៅព្រះបរមរាជវាំងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ (AP)

៧
រថយន្តដែលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ធ្វើដំណើរ រងការខូចខាតខ្ទេចខ្ទីនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្តមួយផ្សេងទៀត នៅលើផ្លូវជាតិលេខ ៤ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ រងរបួសធ្ងន់ ចំណែកឯអ្នកម្នាង អ៊ុក ផល្លា បានទទួលអនិច្ចកម្ម ហើយយ៉ាងហោចណាស់មនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។ (រូបថតផ្តល់ឲ្យដោយអគ្គនាយកដ្ឋាននគរបាលជាតិតាមរយៈ AP)

៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅក្នុងព្រះរាជពិធីបុណ្យសពរបស់សម្តេចព្រះរាម នរោត្តម បុប្ផាទេវី នៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។