ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​បង្ហាញ​ភាពរីករាយ​និង​ក្ដី​សង្ឃឹម​ចំពោះ​ការបោះឆ្នោត​លើកដំបូង​របស់​ខ្លួន


ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

យុវជន​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​​ដែល​ទើប​ទទួល​បាន​បទពិសោធន៍​លើក​ដំបូង​ក្នុង​ការ​បោះឆ្នោត​បាន​លើកឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគេ​មាន​ក្ដី​សប្បាយ​រីករាយ​និង​សង្ឃឹម​ថា ការ​បោះឆ្នោត​នេះ​នឹង​ជួយ​ឱ្យ​ពួក​គេ​ជ្រើសរើស​បាន​មេឃុំ​ល្អ ដើម្បី​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ។

បើ​ទោះបី​ជា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ថ្ងៃអាទិត្យ​ជា​ការ​បោះឆ្នោត​អាណត្តិ ទី​៤​ក៏​ដោយ ក៏​សម្រាប់​យុវជន​មួយ​ចំនួន នេះ​ជា​ការ​បោះឆ្នោត​លើក​ទី១របស់​ពួកគេ។ យុវជន​ទាំងនេះ ​បាន​បង្ហាញ​ក្ដី​សប្បាយ​រីករាយ ​និង​សុទិដ្ឋិនិយម​ចំពោះ​បទពិសោធន៍​បោះឆ្នោត​លើកដំបូង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ថា នឹង​ជ្រើស​បាន​ថ្នាក់​ដឹកនាំ​ល្អ​សម្រាប់​ឃុំ​របស់​ពួកគេ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

យុវជន​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់ដំបងដែល​ទើប​ទទួល​បាន​បទពិសោធន៍​លើក​ដំបូង​ក្នុង​ការ​បោះឆ្នោត​បាន​លើកឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគេ​មាន​ក្ដី​សប្បាយរីករាយ​និង​សង្ឃឹម​ថា ការ​បោះឆ្នោត​នេះ​នឹង​ជួយ​ឱ្យ​ពួក​គេ​ជ្រើសរើស​បាន​មេឃុំ​ល្អ ដើម្បី​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ។

យុវជន នូ សុខា មក​ពី​ភូមិ​ជ្រៃ​កោង ក្នុង​សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង បាន​រៀបរាប់​ប្រាប់ ​VOA ក្នុង​ទឹកមុខ​សប្បាយរីករាយ​ក្រោយ​ចេញ​ពី​បោះឆ្នោត​ថា រូប​គេ​មាន​អារម្មណ៍​រំភើប​និង​សប្បាយ​រីករាយ​ដែល​អាច​ចូល​រួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន។

យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា ខ្លួនបាន​ទៅចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ក្រោយ​ពី​គ្រប់​អាយុ​បោះឆ្នោត ដោយសារ​រូបគេ​យល់​ថា ការ​បោះឆ្នោត​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​គ្រប់​គ្នា។

«យល់​ថា​ការ​បោះឆ្នោត​សំខាន់។ គឺ​ចង់​និយាយ​ថា ដើម្បី​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​យើង... និយាយ​ទៅ​សំខាន់​ខ្លាំង​មែនទែន​តែម្ដង សម្រាប់​ខ្ញុំ»។

ស្រដៀង​គ្នា​នេះ កញ្ញា ទេព សថាវណ្ណីស័ក្ក អាយុ​២១​ឆ្នាំ មក​ពី​ភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត​ ប្រាប់​VOA ក្នុង​ទឹកមុខ​ញញឹម​ថា នេះ​ជា​លើក​ទី​១​ដែល​កញ្ញា​ចូលរួម​បោះ​ឆ្នោត​ ដែល​ធ្វើ​ឱ្យ​កញ្ញា​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផង។

កញ្ញា​បន្ត​ថា បន្ទាប់​ពី​បាន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​តាម​ការ​ពេញ​ចិត្ត​រួចមក កញ្ញា​សង្ឃឹម​ថា សង្កាត់​របស់​កញ្ញា​នឹង​ទទួល​បាន​ចៅ​សង្កាត់​ដែល​មាន​ទំនួល​ខុស​ត្រូវ​និង​អាច​ជួយ​អភិវឌ្ឍ​សង្កាត់​ឱ្យ​កាន់​តែ​ប្រសើរ។

«បន្ទាប់​ពី​បោះឆ្នោត​ឃុំ​សង្កាត់​ហើយ ខ្ញុំ​រំពឹង​ថា​នឹង​មាន​ការ​អភិវឌ្ឍ​បន្ថែម​លើស​ពី​នេះ​ទៀត ហើយ​និង​កាន់​តែ​មាន​[មេ]ភូមិ​[មេ]​ឃុំ​ល្អៗ​ថែមទៀត»។

មិន​ខុស​ពី​យុវជន​ទាំង​២​ខាងលើ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០១៧​នេះ ក៏​ជា​ការ​បោះឆ្នោត​លើក​ដំបូង​ផង​ដែរ​សម្រាប់​លោក នូ ប៊ុនណេត ដែល​មាន​វ័យ​២៥​ឆ្នាំ​ហើយ​នោះ។ លោក​បាន​ឱ្យ​ដឹង​ថា ក្នុង​ការ​បោះឆ្នោត​នា​អាណត្តិ​មុន លោក​ក៏​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ផង​ដែរ តែ​ពុំ​អាច​រក​ឈ្មោះ​របស់​លោក​ឃើញ​នា​ថ្ងៃ​បោះឆ្នោត។

នៅ​ពេល​ដែល​អាច​ចូលរួម​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​នេះ លោក នូ ប៊ុនណេត រំពឹង​ថា សន្លឹក​ឆ្នោត​របស់​លោក​នឹង​អាច​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត ដើម្បី​ឱ្យ​ភូមិ​ឃុំ​កាន់​តែ​មាន​ការ​អភិវឌ្ឍ។

«សង្ឃឹម​ថា ការ​បោះឆ្នោត​ឃុំ​នេះ​ឬ​អាច​ដល់២០១៨​សម្រេច​ចុងក្រោយ ​រំពឹង​ថា​នឹង​មាន​ការ​អភិវឌ្ឍ។ ខ្ញុំ​សម្រេច​ចិត្ត​បោះ​ឱ្យ​អ្នក​ហ្នឹង អ្នក​ហ្នឹង​អាច​ជាប់​នឹង​មាន​ការ​អភិវឌ្ឍ ព្រោះ​មនុស្ស​ថ្មី គំនិត​ថ្មី ទើប​អាច​មាន​ការ​អភិវឌ្ឍ»។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

ក្រោយ​ការ​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​បាន​បញ្ចប់ អង្គការ​សង្គម​ស៊ីវិល​និង​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​ចាត់​ទុក​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧​នេះ​ថា​បានប្រព្រឹត្តិ​ទៅ​ដោយ​រលូន ជាមួយ​នឹង​ភាព​មិន​ប្រក្រតី​តិចតួច។

ចំណែក​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដំណើរការ​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​សង្កេត​ឃើញ​ថា ប្រព្រឹត្តិ​ទៅ​ដោយ​ស្ងប់ស្ងាត់​និង​រលូន​ល្អ។

លោក វន ពន ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បាត់ដំបង​ប្រាប់​ VOA ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​អាណត្តិ​ទី​៤​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​អាណត្តិ​មុនៗ ទាំង​បញ្ហា​សុវត្ថិភាព​និង​សណ្ដាប់​ធ្នាប់។

«បាទ​បើ​ធៀប​ទៅ​នឹង​អាណត្តិ​មុន​វា​មាន​ភាព​ស្ងប់ស្ងាត់​ជាង បាន​ន័យ​ថា គណបក្ស​នយោបាយ​មួយ​ចំនួន​ធំ​គាត់​មាន​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ ​ អីចឹង​ការ​បោះ​ឆ្នោត​ហ្នឹង​វា​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​និង​សន្តិសុខ​ក៏​បាន​ល្អ​ប្រសើរ​ អត់មាន​បញ្ហា​អី​ពាក់ព័ន្ធ​ទៅ​ជាមួយនឹង​ការ​បោះឆ្នោត​នេះ​ទេ។ បាន​ន័យ​ថា ប្រៀបធៀប​ទៅ​នឹង​អាណត្តិ​មុនៗ ការ​បោះឆ្នោត​អាណត្តិ​ទី​៤​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន»។

លោក វន ពន ឱ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ខេត្ត​បាត់ដំបង មាន​ឃុំ​សង្កាត់​សរុប​ចំនួន​១០២ ស្នើ​នឹង​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​៨១៤​នាក់។ ក្នុង​នោះ​ គណបក្ស​ចំនួន​៩​ចូលរួម​ប្រកួត​ប្រជែង ក៏​ប៉ុន្តែ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ​សង្កាត់។

ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រជាពលរដ្ឋ ​ពលរដ្ឋ​ជាង​៨០​ភាគរយ​នៃ​ពលរដ្ឋ​ជាង​៥២​ម៉ឺន​នាក់ ដែល​បាន​ចុះឈ្មោះ​បោះ​ឆ្នោត​ក្នុង​ខេត្ត​បាត់ដំបង បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៤​ ក្នុង​ឆ្នាំ​២០១៧​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG