ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សាក​ល្បង​វ៉ាក់​សាំង​ដល់​មនុស្ស​ដំបូង​ចំពោះ​វីរុស​កូរ៉ូណា​ ចាប់​ផ្តើម​នៅ​ក្រុង​សៀអាថុល


គ្រូពេទ្យ​ម្នាក់​ចាក់​វ៉ាក់សាំង​សាកល្បង​ឱ្យ​នាង Jennifer Haller (រូប​ឆ្វេង) ដែល​ជា​ការ​សិក្សា​ជំហាន​ដំបូង​នៃ​វ៉ាក់សាំង​សម្រាប់​មេរោគ​កូវីដ១៩ កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
គ្រូពេទ្យ​ម្នាក់​ចាក់​វ៉ាក់សាំង​សាកល្បង​ឱ្យ​នាង Jennifer Haller (រូប​ឆ្វេង) ដែល​ជា​ការ​សិក្សា​ជំហាន​ដំបូង​នៃ​វ៉ាក់សាំង​សម្រាប់​មេរោគ​កូវីដ១៩ កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ក្រុម​មន្ត្រី​សុខាភិបាល​អាមេរិក​និយាយ​ថា​ការ​សាក​ល្បង​លើ​មនុស្ស​ដំបូង​បាន​ចាប់​ផ្តើម​ធ្វើ​តេស្ត ពិសោធន៍​វ៉ាក់​សាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ហើយ​ ខណៈ​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រជែង​គ្នា​ដើម្បី រកវិធី​ព្យាបាល​ផ្សេងៗ​សម្រាប់​ការ​រាតត្បាត​នេះ។​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ Kaiser​ Permanente​ ក្នុង​រដ្ឋ ​វ៉ាស៊ីតោន​ នៅក្នុង​ទីក្រុង ​សៀអាថុល ​(Seattle)​ រដ្ឋ​វ៉ាស៊ីនតោន ​បាន​ចាក់​ថ្នាំ​ដំបូង​កាល​ពី​ថ្ងៃចន្ទ​ដល់​មនុស្ស​មួយ​ក្រុម​តូច​ដែល​មាន​សុខភាព​ល្អ។​ វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋ​អាមេរិក​ (NIH) ​បាន​និយាយ​ថា ​ការ​សាក​ល្បង​នេះ ​បានធ្វើ​ចំពោះ​មនុស្ស​ពេញវ័យ ហើយនឹង​ស្ម័គ្រ​ចិត្ត​ចំនួន ​៤៥នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី ​១៨ ​ដល់​ ៥៥ឆ្នាំ​ ដែល​តម្រូវ​ឲ្យ​ចាក់ វ៉ាក់សាំង​ពិសោធន៍​នេះ​រយៈពេល​៦សប្តាហ៍។​ អ្នក​ទទួល​ការ​ធ្វើ​តេស្ត​ម្នាក់​គឺនាង ​Jennifer Haller អាយុ ​៤៣​ ឆ្នាំ​ មក​ពី​ទីក្រុង សៀអាថុល ​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​អេភី​ ថា៖ «នេះ​គឺជា​ឱកាស អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​ដែល​បាន​ធ្វើតេស្ត​សាក​ល្បង​នេះ។ ​នាង​និយាយថា​ កូនៗ​របស់​នាង​គិត​ថា វាជា​ការ​ប្រពៃ​ ដែល​នាង​អាច​ចូលរួម​ក្នុងការ​សាកល្បង​នេះ»។

វ៉ាក់សាំង​នេះ​ត្រូវ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មកពី​ វិទ្យាស្ថាន​សុខាភិបាល​ជាតិ ​សហរដ្ឋ អាមេរិក​ (NIH) ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខាង​ជីវៈសាស្ត្រ ​ហៅថា ​Moderna ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ Cambridge ​រដ្ឋ ​Massachusetts។

ការសិក្សា​ស្រាវ​ជ្រាវ​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​ការ​ធ្វើ​ពិសោធន៍​វ៉ាក់សាំង​ជាច្រើន​ ដែល​នឹង​កើត​ឡើង ក្នុង​ពិភព​លោក​ នៅ​ខែ​ខាងមុខ​ដើម្បី​រកវិធី​ការពារ​មនុស្ស​ប្រឆាំង​នឹង​វីរុស​កូវីដ១៩។ ​ទោះ​ជារក​ឃើញ​វ៉ាក់សាំង​មួយ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ វាត្រូវ​ការ​ពេល​វេលា​ចាប់​ពី១២​ ទៅ​ដល់​ ១៨​ ខែ​ដើម្បី​ឆ្លង​កាត់​ការ​ពិសោធន៍​សាក​ល្បង​ជាច្រើន​ដំណាក់​កាល​ដើម្បី​បញ្ជាក់​ថា​វាមាន​ប្រសិទ្ធភាព​និង សុវត្ថិភាព៕

XS
SM
MD
LG