ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​ទទួល​ការយាង​និវត្ត​នៃ​ព្រះ​មហា​ក្សត្រ​ លោក​ហ៊ុន សែន ​និង​លោក​សម រង្ស៊ី​អត់​និយាយ​គ្នា


លោក​​នាយក​​រដ្ឋមន្ត្រី​ហ៊ុន​ សែន​​​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​ភ្នំពេញ​​​ទទួល​​ការ​យាង​​ត្រឡប់​​របស់​​ព្រះ​មហាក្សត្រ​។​​
លោក​​នាយក​​រដ្ឋមន្ត្រី​ហ៊ុន​ សែន​​​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​ភ្នំពេញ​​​ទទួល​​ការ​យាង​​ត្រឡប់​​របស់​​ព្រះ​មហាក្សត្រ​។​​
ដំណើរ​យាងនិវត្តន៍​របស់​ព្រះ​មហា​ក្សត្រ ​និង​សម្តេច​ម៉ែ​បាន​កើត​មាន​ឡើង​ក្នុងពេល​ដែល​វិបត្តិនយោ​បាយ​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។​

មេដឹក​នាំ​សំខាន់ៗខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រួម​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ លោកហេង សំរិន​ ប្រធាន​រដ្ឋសភា។ ​ចំណែក​ឯ​ខាង​គណបក្ស​ប្រឆាំង​រួមមាន​លោក​កឹម សុខា​ និង​លោក​សម រង្ស៊ី​ព្រម​ទាំង​សមាជិក​សភា​ជាប់​ឆ្នោត​ចំនួន​ជាង​១០​នាក់​ផ្សេង​ទៀត​បាន​ទៅ​ទទួល​ស្វាគមន៍​ដំណើរ​យាងនិវត្តន៍​មក​កាន់​មាតុ​ប្រទេស​វិញ​របស់​ព្រះមហា​ក្សត្រ​និង​សម្តេច​ម៉ែ។​

មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បែរ​ខ្នង​ដាក់​គ្នា​ មិនបាន​និយាយ​រក​គ្នា​ទេ ​ក្នុង​ពេល​ដែល​ព្រះ​មហា​ក្សត្រ​និង​សម្តេច​ម៉ែ​យាងពី​ទីនាំង​យន្ត​ហោះ​ និង​បាន​យាងចាប់​ដៃ​ម្នាក់ៗមុន​នឹង​ព្រះ​អង្គ​យាង​តាម​ទីនាំង​រថយន្តពិសេស​ចេញ​ពី​ព្រលាន​យន្ត​ហោះ​ឆ្ពោះ​ទៅ​កាន់​ព្រះ​បរម​រាជ​វាំង។​

នៅ​តាម​វិថី​សហព័ន្ធរុស្ស៊ី​មាន​ការ​រិត​បន្តឹងសន្តិ​សុខ​យាង​មាំទាំ​ ចំណែក​ឯនៅ​ព្រលាន​យន្ត​ហោះ​ក៏មាន​ឧទ្ធម្ភាគ​ចក្រ​ចំនួន​ពីរ​គ្រឿង​ហោះ​ការ​ពារ​ពេល​ក្បួន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ចាក​ចេញ។​

នៅ​មុន​ពេល​ព្រះ​ករុណា​យាង​មក​ លោកសម រង្ស៊ី​ និង​លោកកឹម សុខា​ជាពិសេសសមាជិក​សភា​ជាប់​ឆ្នោត​មួយ​ចំនួន​ ត្រូវ​បាន​អនុញ្ញាតឲ្យចូល​ក្នុង​បន្ទប់​ពិសេស​រង​ចាំ។​

ចំណែក​ឯ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជិត​ផុត​អណត្តិ​ ត្រូវ​បាន​អនុញ្ញាតឲ្យអង្គុយ​នៅ​បន្ទប់​ខាង​ក្នុង​ខុស​ពី​មេដឹក​នាំ​គណបក្ស​ប្រឆាំង ​ដែល​អង្គុយ​ចាំ​នៅ​បន្ទប់ខាង​ក្រៅ​ ក៏​ប៉ុន្តែ​មេដឹក​នាំ​នៃ​គណបក្ស​គូ​ជម្លោះទាំង​ពីរ​មិន​បាន​និយាយ​និង​មើល​មុខ​រក​គ្នា​ទេ។​

លោកសម រង្ស៊ី​ មេដឹក​នាំ​គណក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​ចោម​រោម​សាក​សួរ​ពី​ក្រុម​អ្នក​កា​សែត​ ហើយ​ដែល​ខុស​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មិន​អនុញ្ញាតឲ្យអ្នក​សារព័ត៌មាន​នៅ​ក្បែរ​ទេ​ លើក​លែង​តែ​អ្នក​សារ​ព័ត៌មាន​ពីរ​បី​នាក់​ប៉ុណ្ណោះ។

លោកសម រង្ស៊ី​បាន​ប្រាប់​ក្រុម​អ្នក​កា​សែត​ថា​ លោក​មកនេះ​គឺ​មក​ទទួល​ព្រះ​មហា​ក្សត្រ​ គ្មាន​បំណង​មក​ជួប​ក្រៅ​ផ្លូវ​ការ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​ថា ​យើង​មក​ថ្វាយ​បង្គំ​ព្រះ​មហា​ក្សត្រ​រៀងៗខ្លួន»។​
ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​កម្ពុជា​គឺព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​សីហមុន្នី​បាន​ចេញ​ព្រះ​រាជ​សារ​មួយ​ឆ្លើយ​តប​ទៅ​កាន់លោក​អ៊ឹម សួស្តី​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​អំពី​សេចក្តី​សម្រេច​ប្រកាស​លទ្ធផល​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​កញ្ញា។​

ព្រះ​មហា​ក្សត្រ​បាន​មាន​បន្ទូល​ថា​«​ខ្ញុំ​និង​អញ្ជើញ​បេក្ខជន​ជាប់ឆ្នោត​ជាអ្នក​តំណាង​រាស្ត្រ​និតិកាល​ទី​៥​ទាំង​អស់​ប្រជុំ​ដំបូង​នាថ្ងៃ​ទី​២៣​ខែកញ្ញានៅ​វិមាន​រដ្ឋ​សភា»។​

លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាននៅ​ឯព្រលាន​យន្ត​ហោះភ្នំពេញ​អន្តរជាតិ​ថា​គណបក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​ថា​និង​មិន​ចូល​រួម​ប្រជុំ​សភា​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះ​មហា​ក្ស​ត្រទេ​ប្រសិន​ណា​បើ​រដ្ឋាភិបាល​ គជប​មិន​រក​ដំណោះស្រាយ​តាម​ការ​ទាម​ទារ​របស់​យើង។​

លោក​បាន​និយាយ​ថា៖​ «​រដ្ឋធម្មនុញ្ញ​លោក​ជា​អាជ្ញា​កណ្តាល​ក្នុង​អធិបតេយ្យ​ភាព​ក្នុង​សិទ្ឋិ​មនុស្ស​ក្នុង​ប្រជា​ធិបេតយ្យ​គឺ​លោក​ជា​អាជ្ញាកណ្តាល។​យើង​សុំ​ឲ្យលោក​សុំ​អន្តរាគមន៍​ពាក់​ព័ន្ធនិង​ភាព​មិន​ប្រក្រតី​បោះ​ឆ្នោត​រក​យុត្តិ​ធម៌​ជួន​ប្រជា​ពលរដ្ឋ»។​

គ្មាន​មន្ត្រី​គណបក្ស​គ្រប់​គ្រង​អំណាច​ណា​ម្នាក់​រាប់​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែនផង​បានផ្តល់​បទ​សំភាសន៍​ជាមួយ​អ្នក​ការសែត​ទេ។​លើក​លែង​តែ​មេដឹក​នាំគណបក្ស​សង្គ្រោះជាតិ​តែ​ប៉ុណ្ណោះជុំវិញ​ដំណើរ​យាងនិវត្តន៏មក​កាន់​មាតុប្រទេស​វិញ​របស់​ព្រះ​មហា​ក្សត្រ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ចេញ​នៅ​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​ពីរ​ទាំង​ថ្ងៃ​ទាំង​យប់​ចំនួន​បី​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៥​, ១៦​និង​១៧​ខាង​មុខ​នេះ​ដើម្បី​ទាម​ទារ​ឲ្យបង្កើត​គណកម្មការ​ពិសេស​មួយ​ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​ក្រោយ​ការ​បោះ​ឆ្នោត​ ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ អង្គការ​សហ​ប្រជាជាតិ ​និង​អង្គការ​សង្គម​ស៊ីវិល។​

ការ​ធ្វើ​មហា​បាតុកម្ម​លើក​ទីពីរ​នេះ​គ្រោង​នឹង​ដើរ​ក្បួន​ដង្ហែ​ពាស​ពេញ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។ ​ក៏ប៉ុន្តែ​ក្នុង​ជំនួប​មួយ​រវាង​សាលា​ក្រុង​ភ្នំពេញ​ និង​តំណាង​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ពុធ​នេះ សាលា​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាតឲ្យបោះ​តង់​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​និង​ដើរ​ហែ​ក្បួន​ទេ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG