ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន និង​លោកសម រង្ស៊ី​ដឹកនាំ​សមាជិក​ចូល​គាល់​ព្រះ​មហាក្សត្រ

  • ហេង ​រស្មី

ប្រតិភូ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​ការយាង​របស់​ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​ ពេល​ព្រះ​អង្គ​យាង​ពី​ក្រុង​ប៉េកាំង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់​ព្រម​ចូល​រួម​ប្រជុំ​តាម​ការ​កោះ​អញ្ជើញ​ពី​ព្រះ​មហា​ក្សត្រ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត។ ​ក៏ប៉ុន្តែ​គណបក្ស​ជំទាស់​មិន​បាន​បោះ​បង់​ជំហរ​របស់​ខ្លួន​ទេ ​ពោល​គឺ​មហា​បាតុកម្ម​ដែល​គ្រោង​ធ្វើ​រយៈ​ពេល​បី​ថ្ងៃ​ខាង​មុខ​នេះ​នៅតែ​បន្ត​ធ្វើ​ដដែល​មិន​បាន​ផ្លាស់​ប្តូរ​ទេ។​

មួយ​ថ្ងៃ​ក្រោយ​ពេល​ព្រះ​អង្គបាន​យាង​មក​កាន់​មាតុ​ប្រទេស​វិញ ​ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​កម្ពុជាបាន​ចេញ​រាជសារភ្លាមៗ​ជាបន្ទាន់ចំនួន​ពីរ​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិញ​នេះ​ ដោយ​ផ្ញើរ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ជិត​ផុត​អាណត្តិ​ហ៊ុន សែន​នៃគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៊ី​ និង​លោក​កឹម សុខា​ឲ្យ​ចូល​រួម​ប្រជុំ​នៅ​ព្រះ​បរម​រាជ​វាំង​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ។​

គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោយ​ពី​បាន​ទទួល​លិខិត​កោះ​អញ្ជើញ​ពី​ព្រះ​មហា​ក្សត្រ ​បាន​ឆ្លើយ​តប​ភា្លមៗ​ដោយ​បាន​ចាត់​តំណាង​ចំនួន​បី​រូប​ឲ្យ​ចូល​រួម​ប្រជុំ។​ តំណាង​ទាំង​បី​រូប​ខាង​គណបក្ស​ប្រជាជន​គឺ​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​សហការី​របស់​លោក​ពីរ​រូប​ផ្សេង​ទៀត​គឺ​លោកសាយ​ ឈុំ​ អគ្គលេខា​គណបក្ស​ និង​លោកស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ។​

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទើប​តែ​បាន​ឆ្លើយ​តប​ទៅ​ព្រះ​មហា​ក្សត្រ​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​ដោយ​បានយល់​ព្រម​ឲ្យ​លោកសម រង្ស៊ី​ដឹក​នាំ​គណៈ​ប្រតិភូ​គណបក្ស​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​គឺ​លោកកឹម សុខា​ អនុប្រធាន​គណបក្ស​ និង​លោក​ស្រី​ ជូ ឡុង​សាមូរ៉ា​ ភរិយា​របស់​លោកសម រង្ស៊ី​ចូល​រួម​ប្រជុំ។​

លោកយឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា​ គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ជំហរ​ហើយ​ថា​ គណបក្ស​នឹង​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​ហើយ​សង្ឃឹម​ថា​ព្រះ​មហា​ក្សត្រ​និង​អាច​ដោះ​ស្រាយ​បញ្ហានេះ​បាន​បាន។​

លោក​និយាយ​ថា​៖​ «យ៉ាង​ហោច​ណាស់​ក៏មាន​ការ​ជួប​គ្នា​ផង​ដែរ​ពីព្រោះ​តាម​ធម្មតា​បើ​ពុំមាន​ការ​ជួប​គ្នា​រវាង​គណបក្រតិ​ភូ​នៃគណបក្ស​ទាំង​ពីរ​ទេ​គឺ​មិន​អាច​និង​សំរេ​អ្វី​បានទេ។ ដូច្នេះការ​ជួប​គ្នា​ជា​ជំហាន​វិជ្ឃមាន។​អ្វី​ក៏ដោយ​វាចេញ​មក​ពី​ការ​ជួប​គ្នា»។​

លោកជាម យៀប​ សមាជិក​អចិន្ត្រៃយ៏​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ស្វាគមន៍ឲ្យ​មាន​ជំនួប​កំពូល​នៃគណបក្ស​ទាំង​ពីរ​ក្រោម​ការ​សម្រប​សម្រួល​ពី​ព្រះ​មហា​ក្សត្រ។​លោក​បាន​បញ្ជាក់​ថា​គណបក្ស​កាន់​អំណាច​សង្ឃឹម​ថា​និង​មាន​ពន្លឺខ្លះៗ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ។​

លោក​និយាយ​ថា៖​ «​ទោះ​បីយ៉ាង​ណា​ក៏​ដោយ​ក្រោម​អធិបតេយ្យ​ភាព​របស់​ព្រះ​មហាក្សត្រ​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ។​យើង​និង​មាន​ពន្លឺ​ខ្លះៗ​ជា​វិជ្ឃមាន​ក្នុង​ការ​ដោះ​ស្រាយ​ដែល​បញ្ហា​រយះ​កាល​កន្លង​ទៅ​នេះ​ដែល​មាន​ការ​ប្តឹង​តវ៉ា​ពី​ភាគី​ម្ខាង​គឺ​គណបក្ស​សង្គ្រោះជាតិ​នេះ​បាទ»។​

ពុំ​មាន​របៀប​វីរះ​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​សៅរ៍​ខាង​មុខនេះ​ថា​ព្រះ​មហា​ក្សត្រ​និង​ជជែក​អំពី​បញ្ហា​អ្វី​ជាក់​លក្ខណ​ទេ។​គ្រាន់​តែ​កណបក្ស​ទាំង​ពីរ​បញ្ជាក់​ថា​និង​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​លើ​បញ្ហា​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ទន់​ឥរិយា​បទ​រក​គ្នា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការ​បោះ​ឆ្នោត។​

លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​សុក្រនេះ​ថា ​គណបក្សរបស់​លោក​នឹង​ទូល​ព្រះ​អង្គថា ​គណបក្ស​សង្គ្រោះជាតិ​ង​អត់​សុខចិត្តទេ​ ដ៏រាប​ណា​អត់មាន​ដំណោះ​ស្រាយ​ប្រកប​ដោយ​តម្លាភាព​និង​យុត្តិ​ធម៌​ទាក់​ទង​និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​ចាំ​បាច់​ជជែក​រឿង​អ្វី​ផ្សេងទៀត​ទេ​«​អត់​ចង់ដឹង​ទេ»។​

លោក​បាន​បញ្ជាក់​ថា​អ្វី​ដែល​សំខាន់​គឺឆន្ទះ​ប្រជា​រាស្ត្រ​គ្មាន​អ្វី​ធំជាង​ឆន្ទះ​ប្រជា​រាស្ត្រ​ទេ។​

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ការណ៏​សព្វ​ថ្ងៃ​អាច​ជំរុញ​ឲ្យ​មានការ​ចរចារ​គ្នា​ដើម្បី​ចូល​រួម​បង្កើត​រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី។​លោក​បាន​បញ្ជាក់​ថា​បើ​ការ​ប្រជុំ​នេះ​បរាជ័យ។​នោះ​ការ​បើក​សម័យ​ប្រជុំ​រដ្ឋសភា​ជាលើក​តំបូង​មិន​អាច​ទៅ​រួច​ទេ។​

វិបត្តិ​ននយោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត​នេះ​បានកើត​មាន​ឡើង​មុននិង​ក្រោយ​ពេល​គណកម្ម​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​៦៨​អសនះ​ចំណែក​ឯគណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អសនះ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ទាត់​ចោល​លទ្ធផល​ដែល​ប្រកាស​ដោយ​គជប។​ដោយ​បាន​ចាត់​ទុក​ថា​លទ្ធផល​នេះ​ជា​ការ​លួច​បន្លំ។​ហើយ​បាន​ប្រកាស​ទាមទារ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​១៥​ ១៦​និង​១៧​ខាង​មុខនេះ​ដើម្បី​បង្កើត​គណកម្មការ​ពិសេស​មួយ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។​

លោកកឹម សុខា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍ថា​បើ​ទោះបី​មាន​ការ​កោះ​ប្រជុំ​ពី​ព្រះ​មហា​ក្សត្រ​ក៏ដោយ​ក៏គណបក្ស​ប្រឆាំង​និងដឹក​នាំ​ធ្វើ​មហា​បាតុ​កម្ម​ចំនួន​បី​ថ្ងៃ​ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG