ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កូរ៉េខាង​ជើង​និយាយ​ថា​ខ្លួន​នឹង​មិន​រំសាយ​អាវុធ​នុយក្លេអ៊ែរ​មុន​ពេល​មាន​ការ​ទុក​ចិត្ត​សហរដ្ឋ​អាមេរិក​


រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង Ri Yong Ho ថ្លែង​នៅ​មហា​សន្និបាត​លើក​ទី​៧៣ នៅ​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១៨។
រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង Ri Yong Ho ថ្លែង​នៅ​មហា​សន្និបាត​លើក​ទី​៧៣ នៅ​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១៨។

រដ្ឋមន្រ្តីការ​បរទេស​កូរ៉េខាង​ជើង​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​រំលាយ​អាវុធ​នុយក្លេអ៊ែរ​មុន​ពេល​ខ្លួន​មាន​ទំនុក​ចិត្ត​សហរដ្ឋ​អាមេរិក​ទេ។​

លោក​ Ri Yong Ho ​រដ្ឋមន្រ្តី​ការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​ប្រាប់​មហា​សន្និ​បាតរបស់អង្គការ​សហប្រជាជាតិ​ថា​ «ដោយមិន​មានការ​ទុក​ចិត្ត​សហរដ្ឋ​អាមេរិក ​យើង​នឹង​មិន​មាន​ទំនុក​ចិត្ត​ខាង​សន្តិសុខ​របស់​យើង​ទេ ហើយក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ យើង​ នឹង​មិនរុះ​រើ​អាវុធ​របស់​យើង​ជា​ឯកតោភាគីនោះ​ទេ»។

លោករដ្ឋ​មន្រ្តីការ​បរទេស​កូរ៉េខាង​ជើង​បាន​និយាយ​ទៀត​ថា «ការ​តាំង​ចិត្ត​របស់​សាធារណរដ្ឋ​ប្រជា​មានិតុ​ប្រជា​ធិបតេយ្យ​កូរ៉េ​ (DPRK) ដល់​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​មាន​ភាពជាក់​លាក់។ ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន ​បើ​សហរដ្ឋ​អា​មេរិក​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​លើ​សហរដ្ឋ​អាមេរិក​នោះ»។

លោក​បាន​និយាយ​ទៀត​ថា ​ការ​ខ្វះ​ភាព​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជា​មូល ហេតុ​ធ្វើ​ឲ្យ​ការ​ពិភាក្សា​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ​នោះ​ជាប់​គាំង​ចាប់​តាំង​ពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ប្រទេស​សិង្ហបិរី​នៅ​ខែ​មិថុនា​ រវាង​ប្រធានា​ធិប​តី ដូណាល់ ​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​កូរ៉េខាង​ជើង​បាន​ព្រមាន​ថា ប្រសិន​បើ​ប្រទេស​ទាំង​២​បន្ត​មិន​ទុក​ចិត្ត​គ្នា ​សេចក្តី​ថ្លែងការណ៍​រួម​របស់​ជំនួប​កំពូល​នឹង​មាន​ជោគ​វាសនា​ដោយ​ការ​ទទួលការ​បរាជ័យ​ដូច​កិច្ច​ព្រម​ព្រៀង​មុនៗរវាង​ប្រទេស​ទាំង​២​ដែរ។

លោក​បាន​និយាយ​ទៀត​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ចាត់​វិធានការ​ជាដុំ​កំភួន ​រួម​មាន​ការ​បញ្ឈប់​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ឆ្លង​ទ្វីប​ដែល​ត្រូវ​បាន​ហាត់​ឃាត់​នៅ​ក្រោម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាតិ​ ដែល​នៅ​មាន​ជាធរមាន​ហើយ​នឹង​រុះរើ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​ Punggye ក៏ប៉ុន្តែ ​មិន​បាន​ឃើញ​ការ​ឆ្លើយ​តប​ពី​សហរដ្ឋ​អាមេរិក​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG