ប៉េកាំង —
ទោះបីជាបានចំណាយប្រាក់អស់រាប់លានដុល្លារនិងការរុករកអស់ជាងមួយខែ ក៏កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិស្វែងរកអ្វីដែលបានកើតមានឡើងចំពោះយន្តហោះម៉ាឡេស៊ីជើងហោះហើរលេខ៣៧០ រកបានចម្លើយតិចតួចប៉ុណ្ណោះ។
អាជ្ញាធរអូស្រ្តាលីបានប្រកាសនៅថ្ងៃច័ន្ទនេះថាការស្រាវជ្រាវពីលើអាកាសដោយប្រើរូបភាពពីផ្កាយរណបស្វែងរកបំណែកយន្តហោះនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរថ្ងៃទៀត ហើយគេនឹងប្រើនាវាមុជទឹកធុនតូចឈ្មោះ Bluefin 21 ដែលគ្មានមនុស្សបើកបរធ្វើការជំនួសវិញដើម្បីគូសផែនទីដែលមានរូបភាពច្បាស់ពីបាតមហាសមុទ្រនោះ។ នេះជាដំណាក់កាលមួយដែលអាចចំណាយពេលរាប់ខែមុននឹងបញ្ចប់។
អ្នកដំណើរភាគច្រើនដែលជិះយន្តហោះពីទីក្រុងគូឡាឡាំពួរទៅទីក្រុងប៉េកាំងគឺជាជនជាតិចិន។ សាច់ញាតិរបស់អ្នកដំណើរទាំងនោះជាង២០០នាក់នៅបន្តជួបជាមួយនឹងមន្ត្រីម៉ាឡេស៊ីជារៀងរាល់ថ្ងៃនៅឯសណ្ណាគារលីដូ(Lido) នៅជាយក្រុងប៉េកាំង។
ម្តាយរបស់លោកស្ទីវ វ៉ាង (Steve Wang)បានជិះយន្តហោះនោះ។ លោកនិយាយថាការមកជួបជុំគ្នានេះធ្វើឱ្យក្រុមគ្រួសារអ្នកដំណើរទាំងនោះរួបរួមគ្នា។
«យើងមិនគ្រាន់តែជាមិត្តភក្តិទេ។ យើងបានក្លាយជាក្រុមគ្រួសារ»។
អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ដោយប្រយ័ត្នប្រយែងថាការស៊ើបអង្កេតអាចចំណាយពេលរាប់ឆ្នាំហើយគេប្រហែលជានឹងមិនអាចរកឃើញប្រអប់ខ្មៅដែលផ្ទុកទិន្នន័យហោះហើរទេ។ ក្រុមគ្រួសារអ្នកដំណើរនិយាយថាពួកគេនឹងរង់ចាំនៅសណ្ឋាគាររហូតទាល់តែពួកគេទទួលបានចម្លើយ។
«មានកំហុសយ៉ាងច្បាស់តាំងពីដំបូងមកម្ល៉េះហើយពួកគេគួរតែស្វែងរកថាតើអ្នកណាគេជាអ្នកទទួលខុសត្រូវហើយអ្នកណាគេគួរទទួលការស្តីបន្ទោសចំពោះរឿងនេះ»។
ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យអាជ្ញាធរម៉ាឡេស៊ីបង្ហាញព័ត៌មានឱ្យបានពេញលេញអំពីការធ្លាក់យន្តហោះនោះ បន្ទាប់ពីមានការបង្ហាញថាអាជ្ញាធរបានរង់ចាំជាច្រើនថ្ងៃមុននឹងបញ្ចេញព័ត៌មានអំពីការផ្លាស់ប្តូរផ្លូវហោះហើរដោយប្រថុចញ៉ុច។
បន្ទាប់ពីការបង្ហាញឱ្យដឹងមក ក្រុមគ្រួសារជាច្រើនមិនមានទំនុកចិត្តលើព័ត៌មានដែលផ្តល់ជូនដោយក្រុមហ៊ុនយន្តហោះនិងរដ្ឋាភិបាលម៉ាឡេស៊ីទេ ហើយពួកគេបានរង់ចាំរហូតទាល់តែមានភស្តុតាងជាក់ច្បាស់ថាយន្តហោះ នោះ ពិតជាបញ្ចប់នៅមហាសមុទ្រឥណ្ឌាមែន។
លោកស្រីហ្កេល ដុនហាំ (Gail Dunham) ជាជនជាតិអាមេរិកាំងបានចូលរួមសម្តែងការអាណិតអាសូរ។ លោកស្រីដឹកនាំអង្គការរបស់អាមេរិកាំងមួយហៅ ថាសម្ព័ន្ធជាតិទប់ស្កាត់គ្រោះថ្នាក់ផ្លូវអាកាស ដែលតស៊ូមតិឱ្យមានសុវត្ថិភាពយន្តហោះនិងផ្តល់ជំនួយដល់អ្នកនៅរស់រានមានជីវិតនិងសមាជិកក្រុមគ្រួសារនៃជនរងគ្រោះដោយការធ្លាក់យន្តហោះ។ លោកស្រីបានជួបក្រុមគ្រួសារនៃជនរងគ្រោះទាំងនោះជាច្រើនដងនៅក្នុងទីក្រុងប៉េកាំង។
«យើងមានចំណុចច្រើនដូចគ្នានឹងក្រុមគ្រួសារជនជាតិចិនទាំងនេះ...នោះគឺគោលបំណងរបស់ពួកគេក្នុងការស្វែងរកការណ៍ពិតនិងសេចក្តីត្រូវការចង់ដឹងព័ត៌មាន»។
ជើងហោះហើរលេខ MH370 បានបាត់នៅពេលព្រឹកព្រលឹមថ្ងៃទី៨ខែមិនា។ ចាប់តាំងពីពេលនោះមកមិនមានឃើញ សញ្ញាណាមួយពីយន្តហោះ នោះ ទេ ប៉ុន្តែសមាជិកក្រុមគ្រួសារនិយាយថាពួកគេនឹងបន្តរង់ចាំក្នុងទីក្រុងប៉េកាំងរហូតទាល់តែពួកគេបានដឹងដំណឹងពីជោគវាសនានៃយន្តហោះនោះនិងអ្នកដំណើរដែលជិះនៅលើនោះ៕
ទំព័រពិសេសអំពីព័ត៌មានយន្តហោះបាត់ដានសូមចុចត្រង់នេះ។
ប្រែសម្រួលដោយម៉ែន គឹមសេង