ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន Lockheed Martin និង Raytheon ចំពោះ​ការលក់ដូរ​ទៅ​តៃវ៉ាន់


រូបឯកសារ៖ ស្លាកសញ្ញា​របស់ Lockheed Martin នៅឯ Euronaval ដែល​ជា​ការតាំង​ពិព័រណ៍​កងទ័ពជើងទឹក​ពិភពលោក​នៅ​តំបន់ Le Bourget ក្បែរ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្លាកសញ្ញា​របស់ Lockheed Martin នៅឯ Euronaval ដែល​ជា​ការតាំង​ពិព័រណ៍​កងទ័ពជើងទឹក​ពិភពលោក​នៅ​តំបន់ Le Bourget ក្បែរ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​ចិន​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម ​និង​ការវិនិយោគ​លើ​ក្រុមហ៊ុន​ម៉ៅការ​សម្ភារៈ​យោធា​អាមេរិកាំង​ Lockheed Martin ​និង​ Raytheon ​ចំពោះ​ការផ្គត់ផ្គង់​អាវុធ​ដល់​កោះតៃវ៉ាន់​ ដោយ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​ឲ្យ​នៅ​ឯកោ​លើកោះ​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​ដែល​ទាមទារ​ដោយ​បក្ស​កុម្មុយនិស្ត​ចិនថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន។

ទីភ្នាក់ងារ​សារព័ត៌មាន ​AP ​រាយការណ៍​ថា​ ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍​នេះ​ថា​ ក្រុមហ៊ុន​ត្រូវបាន​រារាំង​មិន​ឲ្យ​នាំ​ទំនិញ​ចូលទៅ​ក្នុង​ប្រទេស​ចិន​ ឬ​ធ្វើការ​វិនិយោគ​ទុន​ថ្មី​នៅក្នុង​ប្រទេស​ទេ។

គេនៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​ការដាក់​ទណ្ឌកម្ម​នេះ​អាច​មាន​ផលប៉ះពាល់​អ្វីខ្លះ​ទៅ​លើ​ ក្រុមហ៊ុន​ Lockheed Martin​ ឬ ​Raytheon ។

សហរដ្ឋ​អាមេរិក​រារាំង​ការលក់​ភាគច្រើន​នៃ​បច្ចេកវិទ្យា​ដែល​ទាក់ទង​នឹង​យោធា​ទៅ​ឱ្យ​ចិន​ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​សម្ភារៈ​យោធា​មួយ​ចំនួន​ក៏​មាន​អាជីវកម្ម​ស៊ីវិល​ផ្នែកលំហ​អាកាស​ និង​ទីផ្សារ​ផ្សេង​ទៀត​ផង​ដែរ៕

XS
SM
MD
LG