ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ជប៉ុន​ពង្រឹង​សម្ពន្ធភាព​ដើម្បី​កម្លា​រារាំង​ការ​គំរាមកំហែង​កើនឡើង​របស់​ចិន


រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចូលរួមក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងការបរទេសអាមេរិក ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចូលរួមក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងការបរទេសអាមេរិក ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​បាន​ពង្រឹង​សម្ពន្ធភាព​យុទ្ធសាស្ត្រ​របស់​ពួកគេ​និង​ដាក់​ចេញ​នូវ​វិធានការ​នានា​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឡើង​ដើម្បី​កម្លា​រារាំង​ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង​ឡើង​របស់​យោធា​ចិន​នៅ​សមុទ្រ​ចិន​ខាង​កើត​និង​ជុំវិញ​កោះ​តៃវ៉ាន់។

វិធានការ​ទាំង​នោះ​មាន​ដូចជា​ផែនការ​នៅ​ក្នុង​ការ​រៀបចំ​ឡើង​វិញ​នូវ​កង​ទាហាន​នៃ​កងទ័ព​ម៉ារីន​សហរដ្ឋ​អាមេរិក​ដែល​ឈរ​ជើង​នៅ​អាណាខេត្ត Okinawa នៃ​ប្រទេស​ជប៉ុន និង​កិច្ច​ព្រមព្រៀង​ថ្មីៗ​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​បច្ចេកវិទ្យា​ដែន​អវកាស​និង​បច្ចេកវិទ្យា​យោធា​ទំនើប​នានា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា ២ បូក ២ កាលពី​ថ្ងៃ​ពុធ​ ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Hayashi Yoshimasa និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Hamada Yasukazu។

លោក Austin បាន​ប្រាប់​អ្នក​កាសែត​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ថា ស្រប​ពេល​ដែល​ប្រទេស​ចិន​ប៉ុនប៉ង «បង្កើត​ស្ថានភាព​ធម្មតា​បែប​ថ្មី» នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​រយៈ​ការ​បង្កើន​សកម្មភាព​យោធា​បែប​បង្ក​ហេតុ ករណី​នេះ​មិន​ស្មើ​នឹង​សញ្ញា​នៃ​ការ​ឈ្លានពាន​ដែល​ជិត​កើត​ឡើង​ណា​មួយ​របស់​ចិន​លើ​កោះ​តៃវ៉ាន់​នោះ​ទេ។

លោក Blinken បាន​និយាយ​ថា ប្រទេស​ចិន​បាន​ព្យាយាម «ធ្វើ​ឱ្យ​អន្តរាយ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ដល់​ស្ថានការណ៍​បច្ចុប្បន្ន​ជា​យូរ​មក​ហើយ​ដែល​បាន​រក្សា​សន្តិភាព​និង​ស្ថិរភាព [នៅ​ច្រក​សមុទ្រ​តៃវ៉ាន់]» ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ចង់​ពង្រឹង​ស្ថានភាព​នេះ។

លោក Hayashi បាន​និយាយ​ថា ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​នឹង «ផ្ដួចផ្ដើម​គំនិត​រួម​គ្នា​នៅ​ពេល​ដែល​កំពុង​មាន​សន្តិភាព​ដើម្បី​កម្លា​រារាំង​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​ណា​មួយ» ដែល «ធ្វើ​ឱ្យ​អន្តរាយ​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

ចំណែក​ឯ​លោក Hamada វិញ បាន​បញ្ជាក់​ថា សម្ពន្ធមិត្ត​ទាំង​ពីរ​នឹង​ពង្រីក​ការ​ប្រើប្រាស់​រួម​នៃ​សម្ភារៈ​បរិក្ខារ​របស់​ប្រទេស​ជប៉ុន​នៅ​ពេល​ដែល​បង្កើន​ការ​ធ្វើ​សមយុទ្ធ​និង​ការ​បណ្ដុះបណ្ដាល​កង​កម្លាំង​រួម​គ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG