វ៉ាស៊ីនតោន —
ក្រុមមេធាវីរបស់ជនដែលត្រូវគេទម្លាក់កំហុសលើចំនួនពីរនាក់ក្នុងរឿងថា បានបាញ់សម្លាប់មេដឹកនាំសហជីពគឺលោកជា វិជ្ជានោះ កំពុងពិចារណាដាក់ពាក្យប្តឹងទារសំណងជំងឺចិត្ត ក្រោយពីតុលាការកំពូលសម្រេចលើកលែងទោសឲ្យមានសេរីភាព។ លោកសុខ ខេមរានៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា ថ្វីត្បិតតែការដោះលែងនេះបង្ហាញពីយុត្តិធម៌មែនសម្រាប់ជនជាប់ចោទទាំងពីរ តែការឃុំខ្លួនពួកគេជិត៥ឆ្នាំដោយគ្មានទោសហើយនាំឲ្យខូចផលប្រយោជន៍ផងនោះ ជាការទទួលខុសត្រូវរបស់ស្ថានប័នរដ្ឋ។
តុលាការកំពូលនៃប្រទេសកម្ពុជា កាលពីថ្ងៃពុធ បានសម្រេចទម្លាក់បទចោទនិងដោះលែងឲ្យជនជាប់ចោទជាឃាតករសិប្បនិម្មិតពីរនាក់គឺលោកប៊ន សំណាង និងសុខ សំអឿនឲ្យមានសេរីភាពវិញហើយ ក្រោយពេលឃុំខ្លួនជនទាំងពីរអស់រយៈពេលជិត៥ឆ្នាំពីបទជាប់ទាក់ទិននឹងអំពើឃាតកម្មលើលោកជា វិជ្ជា មេដឹកនាំសហជីពកម្មករដ៏ល្បីល្បាញកាលពីឆ្នាំ២០០៤។
ក្រុមមេធាវីនិងអង្គការសិទ្ធិមនុស្សពិតជារីករាយមែនតែបានដាក់សំណួរ ថាសំណងនៃការខូចខាតនានានោះមិនដឹងជាស្ថាប័នរដ្ឋណាមួយជាអ្នកទទួលខុសត្រូវ ហើយតើឃាតករពិតនៅឯណាទេ?
លោកជុំ សុវណ្ណាលី មេធាវីការពារក្តីលោកប៊ន សំណាង បានអះអាងថា ការសម្រេចប្តឹងតវ៉ាដើម្បីទារសំណងនោះ លោកនឹងសម្រេចតាមការសម្រេចចិត្តរបស់កូនក្តីរបស់លោក។
«ឥឡូវបានពិភាក្សាជាមួយគាត់ដែរ តើសាម៉ីខ្លួនគេចង់ប្តឹងទាមទារសំណងការខូចខាត ការជាប់ឃុំមួយរយៈមកហ្នឹង ធ្វើឲ្យបាត់បង់ផលប្រយោជន៍ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់សុខភាពជាដើម។ ចាំមើលពិចារណាជាមួយគាត់។ ក្រោយពីការដោះលែង តើគាត់ត្រូវប្តឹងទាមទារដែរអត់។ រឿងហ្នឹងស្ថិតនៅលើសិទ្ធិរបស់គាត់។ បើគាត់ចង់ យើងរៀបចំជូនគាត់។ បើគាត់មិនចង់ទេ វាជាឆន្ទានុសិទ្ធិរបស់គាត់។ យើងគ្រាន់តែឲ្យគំនិតផ្លូវច្បាប់ទៅគាត់»។
លោកមេធាវីបានបន្ថែមថា ការកាត់ក្តីសម្រាប់កូនក្តីរបស់លោកមានភាពយុត្តិធម៌ហើយ តែជាការបង្ហាញឲ្យឃើញពីភាពខ្វះចន្លោះច្រើនក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរ។
«គ្រាន់តែថា ការកាត់ក្តីនេះវាត្រឹមត្រូវយុត្តិធម៌ អាចទទួលយកបានហើយ។ហើយវាជាសារមួយដើម្បីព្រមានដល់សមត្ថកិច្ច ព្រោះរឿងនេះវាចន្លោះប្រហោងក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ច ធ្វើមិនគ្រប់ជ្រុងជ្រោយ។ ហើយទី២ជាសារមួយព្រមានដល់តុលាការថ្នាក់ក្រោម ដូចជាសាលាដំបូង ខេត្តក្រុង និងសាលាឧទ្ទរណ៍អញ្ចឹង ព្រោះតុលាការកំពូលគេកាត់ម្តងហើយ។ គេចង្អុលពីចំណុចខ្វះខាតដើម្បីឲ្យសាលាឧទ្ធរណ៍ធ្វើ ហើយសាលាឧទ្ធរណ៍មិនបានបំពេញកិច្ច»។
លោកមេធាវីហុង គីមសួន ការពារក្តីឲ្យជនជាប់ចោទឈ្មោះសុខ សំអឿនបានសារទរចំពោះចំណាត់ការរបស់តុលាការកំពូលលើកូនក្តីរបស់លោក តែបានអះអាងថា៖ «បើ យើងនិយាយពីផ្លូវច្បាប់គឺតុលាការទទួលស្គាល់ថា ទង្វើឬកិច្ចប្រតិបត្តិការមន្ត្រីនគរបាលថ្នាក់ក្រោមមានន័យថា ការប្រមូលភស្តុតាងដាក់បន្ទុកហ្នឹងគឺវាអត់ស៊ីសង្វាក់គ្នាជាមួយនឹងហេតុការណ៍ដែលកើតឡើងទេ។ អញ្ចឹងហើយទើបតុលាការកំពូលទទួលស្គាល់ថា កិច្ចប្រតិបត្តិការរបស់បូលិសគឺអត់មានស្របតាមនីតិវិធីច្បាប់ទេ»។
លោកមេធាវីបានអះអាងថា លោកក៏គោរពទៅតាមកូនក្តីរបស់លោកដែររឿងទាមទារសំណងផ្លូវចិត្តដើម្បីប៉ះប៉ូវការខូចខាតផលប្រយោជន៍។
«អញ្ចឹងបើគាត់មិនសុខចិត្តយ៉ាងណានោះ គាត់មានសិទ្ធិប្តឹងទាមទារសំណងតាមពេលក្រោយទៅទៀត»។
ក្រុមន្ត្រីសិទ្ធិមនុស្សនិងក្រុមគ្រួសារបានសារទរចំពោះការដោះលែងជនជាប់ចោទទាំងពីរមែន តែបានទទូចឲ្យអាជ្ញាធររកឃាតករពិតប្រាកដមកផ្តន្ទាទោស។
លោកចាន់ សុវ៉េត អនុប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុកបានអះអាង៖ «ដល់ពេលឥឡូវនេះមានការដោះលែង មានន័យថា ជារឿងមួយល្អប្រសើរ។ យើងឃើញអំពីកំណែទម្រង់ជំហានដំបូងរបស់រដ្ឋាភិបាលថ្មី គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ តែទោះជាយ៉ាងណា យើងនៅមានមន្ទិលសង្ស័យទៀត ថាតើជនប្រព្រឹត្តល្មើសដែលបានបាញ់សម្លាប់លោកជា វិជ្ជាជានរណា?»
លោកជា មុន្នីប្អូនប្រុសរបស់លោកជា វិជ្ជា ដែលកំពុងដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានសារទរក្នុងលិខិតមួយច្បាប់របស់លោកដែរ តែបានសំណូមពរឲ្យអាជ្ញាធរស៊ើបអង្កេតរកឃាតករពិត។
ទន្ទឹមនឹងនេះ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាមិនបោះបង់ជំហររបស់ខ្លួនឡើយក្នុងការសំណូមពរទៅរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយធ្វើការស៊ើបអង្កេតស្រាវជ្រាវសាជាថ្មីឡើងវិញ ស្វែងរកឃាតករពិតប្រាកដដែលបានបាញ់សម្លាប់លោកជា វិជ្ជាយ៉ាងសាហាវ ព្រៃផ្សៃ និងអយុត្តិធម៌អស់រយៈពេលជិត១០ឆ្នាំមកហើយ ហើយចាប់យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងដើម្បីផ្តល់យុត្តិធម៌ដល់ព្រលឹងវិញ្ញាណក្ខន្ធរបស់លោកជា វិជ្ជាព្រមទាំងគ្រួសារជនរងគ្រោះទាំងមូល។
សេចក្តីប្រកាសព័ត៌មានរួមមួយរបស់អង្គការ ILO និងឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.បានស្វាគមន៍ចំពោះការដោះលែងលោកប៊ន សំណាងនិងសុក សំអឿន តែបានទទូចថា ត្រូវតែនាំយកជនដៃដល់ពិតប្រាកដមកកាត់ទោស។
ក្រុមអាជ្ញាធរប៉ូលិសធ្លាប់បានអះអាងថា គេមិនដែលបិទសំណុំរឿងណាមួយទេ ហើយនឹងធ្វើការស៊ើបអង្កេតឡើងវិញទៅតាមការសម្រេចរបស់តុលាការ៕