ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភពអង់គ្លេស ជប៉ុន និង​អ៊ីតាលី រួមគ្នា​ផលិត​យន្តហោះ​ចម្បាំង​ប្រភេទ​ថ្មី


រូបឯកសារ៖ យន្តហោះ​ចម្បាំង F-2 របស់​កងកម្លាំង​ស្វ័យការពារ​ដែន​អាកាស​ជប៉ុន​នៅឯ​មូលដ្ឋាន Tsuiki ខេត្ត Fukuoka ភាគខាងត្បូង​ប្រទេស​ជប៉ុន​ក្នុង​ខែមីនា ឆ្នាំ២០១០។
រូបឯកសារ៖ យន្តហោះ​ចម្បាំង F-2 របស់​កងកម្លាំង​ស្វ័យការពារ​ដែន​អាកាស​ជប៉ុន​នៅឯ​មូលដ្ឋាន Tsuiki ខេត្ត Fukuoka ភាគខាងត្បូង​ប្រទេស​ជប៉ុន​ក្នុង​ខែមីនា ឆ្នាំ២០១០។

ចក្រភព​អង់គ្លេស​ អ៊ីតាលី ​និង​ជប៉ុន​ កំពុង​រួម​គ្នា​បង្កើតយន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​មួយ។​ ​

ប្រទេស​ទាំងបី​បាន​ប្រកាស​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​ថា៖

«យើង​ប្រកាស​នូវ​កម្មវិធី​ប្រយុទ្ធ​លើ​អាកាស​ជា​សាកល​មួយ ឬ Global Combat Air Program (GCAP) ដែល​ជា​កិច្ចប្រឹងប្រែង​ប្រកប​ដោយ​មហិច្ឆតា​មួយ ក្នុង​ការអភិវឌ្ឍ​ប្រភេទ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​មួយ នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ»​នេះ។

ប្រទេស​ដទៃ​ផ្សេង​ទៀត​ ដែល​រួម​មាន​សហរដ្ឋ​អាមេរិកជាដើម អាច​ចូល​រួម​ផង​ដែរ​ នៅ​ក្នុង​កិច្ចប្រឹងប្រែងសហប្រតិបត្តិការ​បង្កើត​យន្តហោះ​ចម្បាំង​នេះ​។​

សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នាមួយ​ថា៖

«យើង​បាន​ចាប់ផ្តើម​កិច្ចសហការដ៏​សំខាន់​ តាមរយៈ​ការ​ពិភាក្សាមួយ​ចំនួន​ ទៅលើ​សមត្ថភាព​ប្រព័ន្ធ​ស្វ័យត​ ដែល​អាច​បន្ថែម​ទៅ​លើ​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំងថ្មី​របស់​ប្រទេស​ជប៉ុន​ ក៏​ដូច​ជា​ជា​គម្រោងផ្សេងៗ​មួយ​ចំនួន​ផង​ដែរ»។​ ​

ការ​ប្រកាស​ពី​ការ​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ថ្មី​នេះ​ កើត​មាន​ឡើង​ស្របពេល​ដែល​ប្រទេស​រុស្ស៊ី​ ចិន​ និងកូរ៉េខាង​ជើង​ កំពុង​បង្កើន​ភាព​គឃ្លើន​របស់​ខ្លួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG