ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​ធ្លាក់ចុះ ក្រោយពី​លោក Putin ប្រកាស​សកម្មភាព​យោធា​នៅក្នុង​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ មនុស្សម្នា ដើរកាត់​អេក្រង់​របស់​ធនាគារមួយ​​ដែល​បង្ហាញ​ពី​សន្ទស្សន៍​ភាគហ៊ុន​ហុងកុង​នៅ​ផ្សារ​ហ៊ុន​ហុងកុង​នៅ​ថ្ងៃចន្ទ ទី១៤ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ មនុស្សម្នា ដើរកាត់​អេក្រង់​របស់​ធនាគារមួយ​​ដែល​បង្ហាញ​ពី​សន្ទស្សន៍​ភាគហ៊ុន​ហុងកុង​នៅ​ផ្សារ​ហ៊ុន​ហុងកុង​នៅ​ថ្ងៃចន្ទ ទី១៤ខែកុម្ភៈ ឆ្នាំ២០២២។

ទីផ្សារ​ភាគហ៊ុន​អាស៊ី បាន​ធ្លាក់ចុះ ហើយ​តម្លៃ​ប្រេង ​បាន​ហក់​ឡើង​ខ្ពស់ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ីលោកVladimir Putin បាន​ប្រកាសធ្វើ​សកម្មភាព​យោធានៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ តម្លៃ​ភាគហ៊ុនក្នុងទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ និង​ទីក្រុង​សេអ៊ូលរបស់កូរ៉េខាង​ត្បូង បាន​ធ្លាក់ចុះ​ប្រមាណ ២% ហើយតម្លៃ​ភាគហ៊ុន​ក្រុង​ហុងកុង ​និងក្រុង Sydney ប្រទេស​អូស្ត្រាលី បាន​ធ្លាក់ ចុះ​ប្រមាណ ៣%។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ដោយ​ឡែក​តម្លៃ​ប្រេង​ឥន្ធនៈ បាន​ហក់​ឡើង​ជិត ៣ ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង ដោយ​បារម្ភ​ពី​លទ្ធភាព​នៃ​ការរអាក់​រអួល​នៃ​ការផ្គត់​ផ្គត់​ប្រេង​របស់​រុស្ស៊ី។ នៅ​មុន​នេះ សន្ទស្សន៍​ភាគហ៊ុន​នៅ​ផ្សារ​ភាគហ៊ុន Wall Street S&P បាន​ធ្លាក់ចុះ​ប្រមាណ ១,៨% ដែល​ជា​ចំនួន​ទាប​ក្នុង​រយៈ ពេល៨ខែ បន្ទាប់ពី​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​របស់​រុស្ស៊ី និយាយ​ថា ក្រុម​ឧទ្ទាមនៅ​ក្នុង​តំបន់​ខាង​កើត​អ៊ុយក្រែន បាន​ស្នើ​សុំ​ជំនួយយោធា​ពី​រុស្ស៊ី។

ពួក​អ្នក​ព្យាករណ៍ និយាយ​ថា សេដ្ឋកិច្ច​អាស៊ី ប្រឈម​ហានិភ័យ​តិច​ជាង​តំបន់​អឺរ៉ុប​មកពី​លទ្ធភាព​នៃ​ការវាយ​ប្រហារ​របស់​រុស្ស៊ី​ និង​ការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច។ ក៏ប៉ុន្តែ ពួកគេ និយាយ​ទៀត​ថា សេដ្ឋកិច្ច​ដែល​ត្រូវការ​ធ្វើ​ការនាំចូលដូច​ជា​ប្រេង អាច​ឡើង​ថ្លៃ​កាន់តែ​ខ្លាំង​ឡើង ប្រសិនបើ ការផ្គត់ផ្គង់​ទាំង​នោះ​មក​ពី​រុស្ស៊ី​ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ទី៣ ត្រូវ​បាន​បង្អាក់​នោះ។

អ្នក​វិនិយោគទុន មាន​ក្តីបារម្ភ​ពី​លទ្ធភាព​នៃ​ផលប៉ះពាល់​ដែល​អាចកើតមាន​ឡើង​លើ​ផែនការ​របស់​ធនាគារកណ្តាល​សហព័ន្ធ​ ដែល​ព្យាយាមកាត់​បន្ថយ​អតិផរណា ដោយបាន​ដក​ចេញ​នូវ​អត្រា​ការប្រាក់​ទាប ​និង​ប្រាក់​ឧត្ថម្ភ​ផ្សេងៗដែល​បាន​ជួយ​ជំរុញ​តម្លៃ​ភាគហ៊ុន៕

XS
SM
MD
LG