ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយ​ប្រហារ​អ៊ុយក្រែន និង​ព្រមាន​សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់


រថយន្តយោធាអ៊ុយក្រែនបើកកាត់រដ្ឋធានីកៀវ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ កងទ័ព​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មាន​ការ​ផ្ទុះ​ជា​ច្រើន​ករណី​នៅ​មុន​ថ្ងៃ​រះ​ក្នុង​រដ្ឋធានី​កៀវ និង​នៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត។
រថយន្តយោធាអ៊ុយក្រែនបើកកាត់រដ្ឋធានីកៀវ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ កងទ័ព​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មាន​ការ​ផ្ទុះ​ជា​ច្រើន​ករណី​នៅ​មុន​ថ្ងៃ​រះ​ក្នុង​រដ្ឋធានី​កៀវ និង​នៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត។

កងទ័ព​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មាន​ការ​ផ្ទុះ​ជា​ច្រើន​ករណី​នៅ​មុន​ថ្ងៃ​រះ​ក្នុង​រដ្ឋធានី​កៀវ និង​នៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត។

នៅពេល​ការ​វាយប្រហារ​នេះ​បាន​ចាប់ផ្តើម ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​តាម​ទូរទស្សន៍ ដោយ​ព្រមាន​ប្រទេស​ដទៃ​ថា ការ​ប៉ុនប៉ង​ណា​មួយ​នៅក្នុង​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​នេះ​អាច​នឹង «បណ្តាល​ឲ្យ​មាន​ផល​វិបាក​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ»។

ពលរដ្ឋ​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ភៀសខ្លួន​ចេញ​ពី​ទីក្រុង​មួយ​ចំនួន។ យោធា​រុស្ស៊ី​បាន​អះអាង​ថា ខ្លួន​បាន​បំផ្លាញ​ប្រតិបត្តិការ​កងទ័ព​ផ្លូវ​អាកាស និង​មូលដ្ឋាន​ទ័ព​អាកាស​របស់​អ៊ុយក្រែន​ទាំងអស់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

មេដឹកនាំ​ជុំវិញ​ពិភពលោក​បាន​ប្រឆាំង​នឹង​ការ​ចាប់ផ្តើម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នេះ ដែល​ការ​ឈ្លានពាន​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ស្លាប់​និង​រង​របួស​ទ្រង់ទ្រាយ​ធំ អាច​ផ្តួល​រំលំ​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង​អាច​គំរាមកំហែង​ដល់​តុល្យភាព​ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់​នៅ​ទ្វីប​អឺរ៉ុប។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​ថា ពិភពលោក​នឹង​«ធ្វើឲ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ»។ អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​ថ្កោលទោស​សកម្មភាព​វាយប្រហារ​របស់​រុស្ស៊ី​នេះ ថា​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​នៅ​ទ្វីប​អឺរ៉ុប៕

XS
SM
MD
LG