ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ស្នើ​ឱ្យ​ដោះ​ស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​រុស្ស៊ី-អ៊ុយក្រែន​ដោយ​សន្តិវិធី


រថក្រោះ​បើក​ចូល​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​កើត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រោយ​ពី​​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យ​ទ័ព​រុស្ស៊ី​ចូល​ភាគ​ខាង​កើត​អ៊ុយក្រែន។ (Reuters)
រថក្រោះ​បើក​ចូល​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​កើត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រោយ​ពី​​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យ​ទ័ព​រុស្ស៊ី​ចូល​ភាគ​ខាង​កើត​អ៊ុយក្រែន។ (Reuters)

​នាយករដ្ឋ​មន្ត្រីកម្ពុជា​លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​មាន​ការ​ជជែក​និង​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នៅ​ចំពោះ​មុខ​វិបតិ្ត​អ៊ុយក្រែន​ដែល​កំពុង​រង​ការ​វាយ​ប្រហារ​ដោយកម្លាំង​យោធា​ពី​ប្រទេស​រុស្ស៊ី។

ឆ្លើយ​តប​ដោយ​ប្រុង​ប្រយ័ត្ន​នឹង​សំណួរ​អ្នក​កាសែត​អំឡុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) អំពី​ការ​ផ្ដើម​វាយ​ប្រហារ​អ៊ុយក្រែន​ដោយ​រុស្ស៊ី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី Ismail និង​ខ្ញុំ គឺ​បាន​យល់​ស្រប​គ្នា​ថា ទាមទារ​នូវ​កិច្ច​សន្ទនា​និង​ដំណោះស្រាយ​ដោយ​សន្តិវិធី»។

​ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បាន​រាយ​ការណ៍​ថា​ប្រធានា​ធិបតីរុស្ស៊ី Vladimir Putin​បាន​ចេញ​បញ្ជា​ឱ្យ​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​យោធា​លើ​ប្រទេស​អ៊ុយ​ក្រែន ហើយ​ថា​ទីក្រុង​មូស្គូ​ស្វះ​ស្វែង​រក​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​ធ្វើ «បដិ​យោធា​ភាវូប​នីយកម្ម»​និង​«បដិ​ណាស៊ី​ភាវូប​នីយ​កម្ម»​ឬការ​តម្រូវ​មិនឲ្យ​មាន​ទំនើបកម្មយោធា​ដែល​សំដៅ​រំលាយ​ចោល​រចនា​សម្ព័ន្ធ​អង្គការ​ចាត់តាំងយោធា​អ៊ុយក្រែន​ទាំង​ស្រុង​តែម្ដង។

ការ​បើក​ការ​វាយ​ប្រហារ​នេះ​រង​ការ​រិះគន់​និង​ថ្កោល​ទោស​យ៉ាង​ដំណំ​ពី សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ដែល​សន្យា​ថា​នឹង​មាន​ការ​តបត៕

XS
SM
MD
LG