ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ប្រធាន​គណបក្ស​កម្លាំងជាតិ​ថា ការបង្កើត​បក្ស​ថ្មី​គឺ​ដោយសារ​បក្ស​ចាស់​ដើរ​ដល់​ផ្លូវទាល់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធាន​គណបក្ស​កម្លាំងជាតិ​​លោក ស៊ុន ចន្ធី បាន​លើក​ឡើង​ថា លោក​ និង​សហស្ថាបនិក​ដទៃទៀត បង្កើត​គណបក្ស​ជំទាស់​ថ្មី ដោយ​សារតែ​​គណបក្សចាស់​របស់​ពួកគេ​​​ គឺ​គណបក្សភ្លើង​ទៀន​ ដើរ​ដល់​ចំណុច​ទាល់​មួយ​​​លើ​ផ្នែក​បច្ចេកទេស​នយោបាយ​ ដែល​ជាប់គាំង និងមិន​អាចបន្ត​​ទៅ​មុខ​ទៀត​ ពីព្រោះ​​​គណបក្សនេះ​អាច​មិន​ចូល​រួម​​ការបោះ​ឆ្នោត​បាន។ ​លោក​បាន​បន្ថែម​ថា គណបក្ស​ថ្មី​របស់​លោក​មិន​បាន​បង្កើត​​មក ​បំបែក​សំឡេង​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​លោក​​ថា​ សមាជិក​គណបក្ស​ថ្មី​របស់​លោក​ស្ទើរ​តែ​ ១០០ភាគរយ​ គឺ​«សុទ្ធ​សឹង​តែ​​ជា​អតីត​អ្នក​តស៊ូ​នៅ​ក្នុង​គណបក្ស​ភ្លើងទៀន»។ លោក​បញ្ជាក់ថា អ្នក​ចុះ​ចូល​គណបក្ស​លោក​«មិន​មែន​​​ក្បត់​នឹង​គណបក្ស​ភ្លើងទៀន​ទេ»៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២០ វិច្ឆិកា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG