មួយឆ្នាំនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន
ថ្ងៃ ២៤ កុម្ភៈ ឆ្នាំនេះ គឺជាខួបមួយឆ្នាំនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលជាផ្នែកមួយនៃការឈ្លានពានទ្រង់ទ្រាយធំ។ ពីដំបូង អ្នកវិភាគបានព្យាករណ៍ថា វានឹងកើតឡើងតែប៉ុន្មានសប្តាហ៍ឬប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរុស្ស៊ីអាចដណ្ដើមកាន់កាប់រដ្ឋធានីកៀវ។ មួយឆ្នាំក្រោយមក សង្រ្គាមនេះនៅតែបន្ត ហើយមនុស្សរាប់លាននាក់ក្លាយជាជនភៀសខ្លួនទូទាំងទ្វីបអឺរ៉ុប៕