ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ​​​​​ការ​សម្រួល​ឱ្យ​ពលករ​​ធ្វើ​ឯកសារ​ស្របច្បាប់​អាច​​កាត់​បន្ថយ​ការ​ចាប់​ខ្លួន​​ដោយ​ប្រទេស​គោលដៅ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលករ​កម្ពុជា​យ៉ាង​ហោច​ណាស់​ជាង​មួយ​លាន​នាក់​ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ។ ពលករ​ខ្មែរ​យ៉ាង​ច្រើន​​​នៅ​មិន​ទាន់​ទទួល​បាន​ការ​ការពារ​សមស្រប​ និង​ការ​គោរព​​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។ ហើយ​ជា​រឿយៗ គេ​តែង​ឮ​អំពី​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។​ កញ្ញា ទ្រី សុភា មន្រ្តី​ផ្នែក​ទេសន្តរប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់ត្រាល់​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា អាជ្ញាធរ​គួរ​សម្រួល​ឱ្យ​ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​​ទទួល​បាន​ឯកសារ​ស្រប​ច្បាប់ ដើម្បី​កាត់បន្ថយ​ការ​ចាប់​ខ្លួន​​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​ចំណាក​ស្រុក​​ធ្វើ​ការ​ដោយ​គ្មាន​ឯកសារ។​ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA ពលករ​ចំណាក​ស្រុក, ភ្នំពេញ, ២៥ សីហា​ ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG