ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ នយោបាយទឹក​នៅ​តំបន់​មេគង្គ​និងជម្រើស​កម្ពុជា​ទៅថ្ងៃអនាគត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​ ភូមិ​សាស្ត្រ​ និង​កម្លាំង​នយោបាយ​ ដេញ​ពី​ក្រោយ​បណ្ដា​ប្រទេស​នានា​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ អាច​នឹង​រង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​«នយោបាយ​ទឹក»​ដើម្បី​ធានា​សន្ដិសុខ​ទឹក​ក្នុង​ប្រទេស​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ហ៊ន់ ច័ន្ទវត្តី និស្សិត​ថ្នាក់​អនុបណ្ឌិត ជំនាញ វិទ្យាសាស្ត្រ​ការពារ​ជាតិ ការអភិវឌ្ឍ និង​ការទូត នៅ​សាកល​វិទ្យា​ល័យ Durham ចក្រ​ភព​អង់​គ្លេស​ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែ ក្រោម​មូលបទ​«អាស៊ាន» ដែល​ត្រូវ​បាន​​ចាក់​ផ្សាយ​តាម​រលក​ធាតុ​អាកាស​​កាល​ពីរាត្រី​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​លើក​ជា​សំណើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ គិត​គូរ​ចាត់​ចែង​ទាំង​យុទ្ធ​សាស្ត្រ​ការ​ទូត​ ធានា​ការ​បង្កើន​តម្លាភាព​ទិន្ន​ន័យ​នៃ​ជលធា​ទន្លេ ទៅ​ថ្ងៃ​មុខ​ និង​រៀបចំ​គិត​គូរ​គោលនយោបាយ​រយៈពេល​វែង​សម្រាប់​ចាត់​ចែង​ធន​ធាន​ទឹក​របស់​ប្រទេស៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG