ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្នកឃ្លាំមើល​ថា សន្លឹក​ឆ្នោត​បាតុកម្ម​ច្រើន អាច​ជះ​ឥទ្ធិពល​ដល់​ការបោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ដែល​ការ​បោះឆ្នោត​ដែល​មាន​ភាព​ប្រទាញប្រទង់​គ្នា​ខ្លាំង​​ នឹង​ចាប់​ផ្ដើម​ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​កក្កដា​នេះ ​ អ្នក​សង្កេត​ការ​បោះឆ្នោត​​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស បាន​លើក​ឡើង​ថា អ្នក​បោះឆ្នោត​ម្នាក់ៗ គួរ​ទៅ​បោះឆ្នោត ដើម្បី​រំដោះខ្លួន​ចេញ​ពី​ស្ថានភាព​ដ៏​តានតឹង​នេះ​ផង និង​ដើម្បី​សម្ដែង​ឆន្ទៈ​របស់​ខ្លួន​តាម​រយៈ​សន្លឹក​ឆ្នោត​ផង។ លោក សាយ មុន្នី នៃ VOA បាន​សម្ភាសន៍​លោក ឆៃ ចិន្តា ពលរដ្ឋ​ខ្មែរ​អា​មេរិកាំង​ម្នាក់ ដែល​បាន​តាម​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ថ្មីៗ​នេះ លោក ឆៃ ចិន្តា បាន​និពន្ធ​​អត្ថបទ​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​នេះ​ជាមួយ​លោក​បណ្ឌិត ហ្គាហ្វារ ពាងម៉េត សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ចូលនិវត្តន៍​នៃ​សាកល​វិទ្យាល័យ​កោះ Guam ក្នុង​សហរដ្ឋ​អាមេរិក ហើយ​បាន​ចេញផ្សាយ​អត្ថបទ​នេះ​លើ​គេហទំព័រ​របស់​លោក​គឺ Kumnitkhmer.​com៕

អត្ថបទ​ទាក់ទង

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG