ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មួយ​ខែ​មក​នេះ​ មេភូមិ​មាន​ការ​តព្វកិច្ច​គាប​សង្កត់​ឲ្យ​មនុស្ស​ក្នុង​ភូមិ​ចេញ​ទៅ​បោះ​ឆ្នោត


អនុ​ភូមិ​ម្នាក់​ពី​គណបក្ស​កាន់​អំណាច​ ថត​រូប​នៅ​​ផ្ទះ​របស់​លោក​នៅ​ខេត្ត​កំពង់​ធំ​ កាល​ពី​ថ្ងៃទី​២២ កក្កដា ២០១៨។
អនុ​ភូមិ​ម្នាក់​ពី​គណបក្ស​កាន់​អំណាច​ ថត​រូប​នៅ​​ផ្ទះ​របស់​លោក​នៅ​ខេត្ត​កំពង់​ធំ​ កាល​ពី​ថ្ងៃទី​២២ កក្កដា ២០១៨។

មួយ​ខែ​មក​នេះ​អនុប្រធាន​ភូមិ​មួយ​នៅ​តាម​ជនបទ​មាន​ភារ​កិច្ច​ពិសេស​ដែល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់។ក្នុង​នាម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ លោក​អនុ​ប្រធាន​ភូមិ​បាន​ណែ​នាំ​ឲ្យ​មនុស្ស​ពេញ​គ្រប់​វ័យ​នៅ​ភូមិ​ទៅ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃ​អាទិត្យ។​

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​ខ្លាចការ​សង​សឹក ​លោក​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត​ Reuters ​នៅផ្ទះ​របស់​លោក​ក្នុង​ខេត្ត​កំពង់ធំ​ថា៖ «រាល់​ថ្ងៃ​ខ្ញុំ​ប្រាប់​ប្រជា​ជន​អំពី​សមិទ្ធផល​របស់​គណបក្ស​ដែល​ពួក​គេ​គួរ​ដឹង​គុណ ហើយ​ពួក​គេ​មាន​កាតព្វកិច្ច​ទៅ​បោះ​ឆ្នោត»។

លោក​អនុប្រធាន​ភូមិ​ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​បោះឆ្នោត​ភូមិ​ដែល​មាន​សមាជិក​បី​រូប​ផងដែរ​នោះ​បាន​និយាយ​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​បោះ​ឆ្នោត​ទេ​នោះ ​ពួក​គេ​ត្រូវ​ផាត់​ចេញ។ ​ពួក​គេ​នឹង​ជួប​បញ្ហា ​ដូច​ជា​មិន​ទទួល​បាន​សេវា​សាធា​រណៈ​និង​មិន​អាច​បាន​អំណោយ។ ​ពួក​គេ​នឹង​ត្រូវ​បាន​រើស​អើង»។ ​

បន្ទាប់​ពី​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីឆ្នាំ​មុន​និង​បាន​ចាប់​មេដឹក​នាំ​គណបក្ស​នេះ​ដាក់​ពន្ធនាគារពី​បទ​ក្បត់​ជាតិ​និងគាប​សង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ​មក​នោះ​ លោក​ ហ៊ុន សែន​ នឹង​ឈ្នះ​ឆ្នោត​ ហើយ​នឹង​បន្តការ​កាន់​អំណាច​រយៈ​ពេល​៣៣ឆ្នាំ​របស់​លោក។

ចំនួន​មនុស្ស​ចេញ​ទៅ​បោះឆ្នោត​គឺ​ជា​ការ​សាក​ល្បង​ដ៏​សំខាន់​មួយ​ដែល​វាយ​តម្លៃ​ភាព​ស្រប​ច្បាប់​ការ​បោះ​ឆ្នោតនៅ​ពេលមាន​ការ​អំពាវនាវ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យធ្វើ​ពហិការការ​បោះឆ្នោត​ដែល​ជា​ការ​ស្ម័គ្រ​ចិត្ត។​ អ្នក​ការទូត​និង​ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ​ការ​ចូល​រួម​តិចតួច​គឺ​ជា​គ្រឿង​លើក​ទឹក​ចិត្ត​មួយ​ទៀត​សម្រាប់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌ​កម្មប្រទេស​កម្ពុជា​និង​បន្ថយ​ឥទ្ធិពល​លោក​ ហ៊ុន សែន​ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG