Hello VOA៖ អ្នកវិភាគថា កម្ពុជា ត្រូវតែទទួលស្គាល់ការពិតពីរនៃប្រវត្តិសាស្ត្រ ៧មករា
អ្នកសិក្សាស្រាវជ្រាវគោលនយោបាយសាធារណៈនៅកម្ពុជា លើកឡើងថា ពលរដ្ឋកម្ពុជា ត្រូវតែទទួលស្គាល់ព្រឹត្តិការណ៍នៃការផ្ដួលរំលំរបបខ្មែរក្រហមដោយកងទ័ពវៀតណាមកាលពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ថាជាការរំដោះជាតិខ្មែរផង និងជាការឈ្លានពានប្រទេសកម្ពុជាផង។ លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកអង្គការវេទិកាអនាគត បានថ្លែងយ៉ាងដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី១ ខែមករា ឆ្នាំ២០១៨៖ «យើងឈប់យកថ្ងៃហ្នឹងធ្វើជាប្រធានបទឈ្លោះគ្នាឬលាបពណ៌គ្នា។ បានន័យថា យើងត្រូវសិក្សាឱ្យយល់ស៊ីជម្រៅនូវថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់មួយហ្នឹង។ បានន័យថា យើងត្រូវតែរំឭកគុណផង រំឭកពីភាពជូរចត់នៃប្រវត្តិសាស្ត្រខ្មែរយើងផង»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១ មករា ២០១៨)