ពេលទៅដល់កម្ពុជាលោកសម រង្ស៊ីប្រកាសថាលោកគ្មានកំហុសទេ
«និយាយការណ៍ពិតខ្ញុំអត់មានទោសអីទេ»។ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទម្លាក់ជើងពីយន្តហោះ លោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោកមិនមានទោសនោះទេ ប៉ុន្តែគឺជាទោសដោយសារការលាបពណ៌។ លោកថ្លែងប្រាប់អ្នកទទួលស្វាគមន៍លោកថា៖«ព្រះមហាក្សត្រលើកលែងទោសមិនមែនលើកលែងទោសទេ តែលាងពណ៌ ពីព្រោះគេលាបពណ៌យើង។ ឥឡូវគេលាងពណ៌ស្អាតហើយ»។ លោកសម រង្ស៊ីបានមកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃសុក្រទី១៩ខែកក្កដានេះ ក្រោយពីព្រះមហាក្សត្រទ្រង់ព្រះរាជទានការលើកលែងទោសដល់រូបលោក។ លោកគង់ សុឋានរិទ្ធរាយការណ៍៕