ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្រ្គោះជាតិ​​យល់​ថា​គោល​នយោបាយ​របស់​ខ្លួន​អាច​ជួយ​ស្តារ​ប្រទេស​បាន


លោក​​កឹម​ សុខា​និង​​លោក​សម រង្ស៊ី​​សំពះ​​អ្នក​គាំទ្រ​ ​​ក្រោយ​ពី​លោក​​សម រង្ស៊ី ​បាន​ទៅដល់​​ប្រទេស​កម្ពុជាវិញ។​​
លោក​​កឹម​ សុខា​និង​​លោក​សម រង្ស៊ី​​សំពះ​​អ្នក​គាំទ្រ​ ​​ក្រោយ​ពី​លោក​​សម រង្ស៊ី ​បាន​ទៅដល់​​ប្រទេស​កម្ពុជាវិញ។​​
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន - លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​បាន​បញ្ជាក់​ថា ​គណបក្សសង្គ្រោះជាតិនឹង​ផ្តោត​លើ​ការដឹកនាំ​ប្រទេសដោយ​ឯករាជ្យ​ដោយ​មិន​ចំណុះ​ឱ្យ​បរទេស​ទេ កសាង​សង្គម​ប្រជាធិបតេយ្យ​ដែល​គោរព​សិទ្ធិ​មនុស្ស​និង​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការដាក់​ចេញ​នូវ​គោល​នយោបាយ​ដែល​យក​ចិត្ត​ទុក​ដាក់​មនុស្ស​ចាស់​ជរា​ តម្លើង​ប្រាក់​ខែ​កម្មករ​ មន្រ្តី​រាជការ​ និង​តម្លើង​ថ្លៃ​ស្រូវ​ជាដើម។​

លោក​កឹម សុខា​ក៏​បាន​បដិសេធ​ថា​មិនមាន​ការបែក​បាក់​ផ្ទៃក្នុង​ដូច​ការ​លើកឡើង​កន្លង​មក​ទេ​រវាង​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​និង​រូប​លោក​។ លោក​បាន​ហៅ​ថា​ការផ្សាយ​ព័ត៌មាន​កន្លង​មក​គឺ​ជា​យុទ្ធ​សាស្រ្ត​មួយ​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​បំបែក​បំបាក់​ផ្ទៃក្នុង។ លោក​បាន​បន្ថែម​ថា​គណបក្ស​នឹង​ខិត​ខំ​តស៊ូមតិ​ តាម​ផ្លូវ​ច្បាប់​និង​ការទូត​ដើម្បី​ឱ្យ​គ.ជ.​ប​បាន​ដាក់​ឈ្មោះ​លោក​សម រង្ស៊ី​បាន​ឈរ​ឈ្មោះ ជា​បេក្ខជន​តំណាង​រាស្ត្រ​សម្រាប់​មណ្ឌល​ខេត្ត​កណ្តាល​បន្ទាប់​ពី ស្ថាប័ន​បោះឆ្នោត​មួយ​នេះ​បដិសេធ​ចុះ​ឈ្មោះ លោក​ដោយ​ហេតុផល​ថា​បាន​ហួស​កាល​កំណត់។

លោក​កឹម សុខា​ក៏​បាន​បញ្ជាក់​ថា​មិន​មាន​ការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​ថ្នាក់​ក្រោម​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​គឺ​ដោះដូរ​តែ​ថ្នាក់​នយោបាយ​តែ​ប៉ុណ្ណោះ​ហើយ​ត្រៀម​ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អាច​នឹង​ក្លាយ​ជា​គណបក្ស​ប្រឆាំង​នៅ​ពេល​ក្រោយ​ពី​ការ​បោះឆ្នោត៕
XS
SM
MD
LG