ការឈប់បាញ់គ្នាដ៏ប្រេះស្រួយនៅក្នុងខែវិច្ឆិកាបានធ្វើឱ្យស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែកយ៉ាងហោចណាស់ជាបណ្តោះអាសន្ន ក៏ប៉ុន្តែការផ្លាស់ប្តូររបបនៅក្នុងប្រទេសស៊ីរីគំរាមកំហែងធ្វើឱ្យមានអស្ថិរភាពកាន់តែខ្លាំងឡើងនៅឆ្នាំ២០២៥។
មន្ត្រីស៊ីរីមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាគណៈប្រតិភូអាមេរិកពិតជាបានជួបពិភាក្សាជាមួយមេដឹកនាំថ្មីរបស់ស៊ីរីលោក Ahmed al-Sharaa ដែលជាមេដឹកនាំក្រុម HTS ពិតប្រាកដមែន។
លោក Guterres បានថ្លែងថា «ខណៈពលរដ្ឋស៊ីរីឆក់យកឱកាសដើម្បីកសាងអនាគតឱ្យកាន់តែប្រសើរ សហគមន៍អន្តរជាតិត្រូវគាំទ្រពួកគេ»។
ពេលជួបពិភាក្សាជាមួយលោក Ahmad al-Sharaa ដែលជាមេដឹកនាំក្រុមឧទ្ទាម លោក Pederson ក៏បាន «សង្កត់ធ្ងន់អំពីគោលបំណងរបស់អង្គការសហប្រជាជាតិក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋស៊ីរីផងដែរ»។
បន្ទាប់ពីការដួលរលំរដ្ឋាភិបាលលោកBashar al-Assad ជនស៊ីរីមួយចំនួនបានសម្រុក ចូលពន្ធនាគារ Sednaya ដែលត្រូវបានស្គាល់តាមឈ្មោះអប្រិយថា«កន្លែងមនុស្ស ឃាត»ដើម្បីស្វែងរកសាច់ញ្ញាតិដែលបានបាត់ខ្លួន។
ថ្នាក់ដឹកនាំថ្មីរបស់ស៊ីរីថា ការគំរាមកំហែងទាំងនោះជាលេសមិនពិត ដោយបន្ថែមថា ខ្លួនមិនចង់មានជម្លោះថ្មីទេ។
ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិនៅសេតវិមានលោក John Kirby បាននិយាយជាមួយវីអូអេផ្សាយជាភាសាតួកគីថា ទីក្រុងវ៉ាស៊ីនតោនចង់ធ្វើឱ្យប្រាកដថា រដ្ឋាភិបាលណាក៏ដោយដែលត្រូវបានបង្កើតឡើងពីដំណើរការនេះ គឺត្រូវបំពេញទៅតាមសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរី។
ការលើកឡើងរបស់លោក Blinken នេះបានធ្វើឡើងបន្ទាប់ពីលោកបានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan ក្នុងជើងទីពីរនៃដំណើរទស្សនកិច្ចរបស់លោកអំពីវិបត្តិស៊ីរីនៅក្រោយការដួលរលំរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad។
ការដួលរលំរដ្ឋាភិបាលក្រុងដាម៉ាសបានបង្កើនការព្រួយកង្វល់អំពីអ្វីកើតឡើងបន្ទាប់សម្រាប់កងទ័ពសហរដ្ឋអាមេរិកដែលបានបោះទីតាំងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមដែលបានធ្វើការជាមួយពួកសម្ពន្ធមិត្តដើម្បីធ្វើកុំឱ្យក្រុមរដ្ឋអ៊ិស្លាមងើបឡើង។
កងទ័ពអ៊ីស្រាអែលបានរុលទៅមុខពីខាងព្រំដែនរបស់ពួកគេនៃតំបន់ Golan Heightsចូលក្នុងតំបន់ទ្រនាប់និងខាងផ្នែកទឹកដីស៊ីរីបន្ទាប់ពីពួកឧទ្ទាមបានទម្លាក់ប្រធានាធិបតីស៊ីរីលោក Bashar al-Assadចេញពីអំណាច។
ប្រភពតាលីបង់បានថ្លែងថាការដាក់គ្រាប់បែក«អត្តឃាត»កាលពីរសៀលថ្ងៃពុធកើតឡើងនៅក្នុងអគារក្រសួងនៅរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលលោក Haqqani កំពុងដើរចេញពីការិយាល័យរបស់លោក។ មនុស្សជាច្រើននាក់ទៀតត្រូវបានគេរាយការណ៍ថាបានរងរបួស។
ឥឡូវនេះ កិច្ចប្រតិបត្តិការមួយដែលដឹកនាំដោយភាគីនានាដែលគាំទ្រដោយប្រទេសតួកគីមានគោលបំណងដកចេញកងកម្លាំង Kurds មកពីផ្នែកនានានៃខេត្ត Aleppo រួមមានទីក្រុង Manbij ផង។
ព័ត៌មានផ្សេងទៀត