ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​បង្ហាញ​ក្តី​សង្ឃឹម​ចំពោះ «ការកើនឡើង​ច្រើន»​ នូវ​ជំនួយ​មនុស្សធម៌​សម្រាប់​ស៊ីរី


លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំ COP29 UN Climate Summit កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំ COP29 UN Climate Summit កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

ក្រុមមន្ត្រី​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​សុទិដ្ឋិនិយម​អំពី​ការ​ទទួល​បាន​ជំនួយ​មនុស្សធម៌​សម្រាប់​ស៊ីរី ខណៈ​បណ្តា​ប្រទេស​អឺរ៉ុប​បន្ត​ទាក់ទងជាមួយ​ក្រុម​ឧទ្ទាម​ដែល​បាន​បណ្តេញ​ប្រធានាធិបតី​ដ៏​យូរ​អង្វែង​លោក Bashar al-Assad ចេញ​ពី​តំណែង។

ប្រធាន​ផ្នែក​មនុស្សធម៌​នៃ​អង្គការ​សហប្រជាជាតិ​លោក Tom Fletcher បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​លោក​បានពិភាក្សា​ប្រកបដោយ​ការ​ស្ថាបនា» ជាមួយ​មេដឹកនាំ​ក្រុម​ឧទ្ទាម​លោក Ahmed al-Sharaa ហើយ​ថា​អង្គការ​សហប្រជាជាតិ​មាន«មូលដ្ឋាន​សម្រាប់​ការ​បង្កើន​ជំនួយ​មនុស្សធម៌​ដ៏​សំខាន់»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ Antonio Guterres បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ លោក​បាន​ស្វាគមន៍​ការ​ប្តេជ្ញា​មួយ​ពី​រដ្ឋាភិបាល​ចាំផ្ទះ​ដឹកនាំ​ដោយ​លោក Mohammed Bashir ដែល​ជានាយករដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​របស់​ស៊ីរី ដើម្បី​ការពារ​បុគ្គលិក​មនុស្សធម៌ ជួយបើក​ការ​អនុញ្ញាត​ដល់​ក្រុមមនុស្សធម៌​ឱ្យ​ឆ្លង​ព្រំដែន​និង​ជួយ​ពន្លឿន​ការ​អនុញ្ញាត​និង​ទិដ្ឋាការ​សម្រាប់​បុគ្គលិក​មនុស្សធម៌។​

លោក Guterres បាន​ថ្លែងថា «ខណៈ​ពលរដ្ឋស៊ីរី​ឆក់​យក​ឱកាស​ដើម្បី​កសាង​អនាគត​ឱ្យ​កាន់​តែប្រសើរ សហគមន៍​អន្តរជាតិ​ត្រូវ​គាំទ្រ​ពួកគេ»។

ប្រេសិត​ពិសេស​បារាំង​សម្រាប់​ស៊ីរី​លោក Jean-Francois Guillaume បាន​ថ្លែង​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​មួយ​ទៅកាន់​ស៊ីរី​កាលពី​ថ្ងៃ​អង្គារ​ថាបារាំង«កំពុង​ត្រៀម​ស្ថិត​នៅ​ជាមួយ​ពលរដ្ឋ​ស៊ីរី» ក្នុង​អំឡុងពេល​អន្តរកាលនេះ។

លោក Guillaume ស្ថិត​ក្នុង​ចំណោម​ប្រេសិត​ចុងក្រោយ​ដែល​ធ្វើ​ដំណើរ​ទៅ​ស៊ីរី​ដើម្បី​ពិភាក្សា​ជាមួយ​អ្នកដែល​ដឹកនាំ​សម័យ​អន្តរកាលនេះ។

ក្រសួងការបរទេស​អាល្លឺម៉ង់​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា មន្ត្រីការទូត​របស់​ខ្លួន​នឹង​ធ្វើ​កិច្ចពិភាក្សា​ដំបូងៗ​ជាមួយ​មេដឹកនាំ​ក្រុម​ឧទ្ទាម​នៅ​ទីក្រុង​ដាម៉ាស។

ប្រធាន​គោលនយោបាយ​ការបរទេស​អឺរ៉ុប​អ្នកស្រី Kaja Kallas បាន​ថ្លែងថា​ប្លុក​នេះ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ស៊ីរី ហើយ​ថាខ្លួន​ត្រូវ​មើល​យ៉ាងណា​ដើម្បី​គាំទ្រ​ដល់​ «ការ​បង្កើត​ដំណើការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ស៊ីរី»៕

XS
SM
MD
LG