លោក ពិសី និយាយថា លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយជំរុញការអនុវត្តច្បាប់ទៅលើអំពើពុករលួយទាំងខ្នាតធំ និងខ្នាតតូច និងពិនិត្យមើលឡើងវិញលើគោលការណ៍គតិយុត្តិមួយចំនួន ដូចជាការប្រកាសទ្រព្យសម្បតិ្តជាដើម ដើម្បីធ្វើកំណែទម្រង់ និងរៀបចំគតិយុត្តិដាច់ដោយឡែកលើការការពារសាក្សី អ្នករាយការណ៍ និងជនរងគ្រោះ
ប្រទេសកម្ពុជានិងតំបន់ អាចចាប់ផ្តើមធ្វើការរួមគ្នាពង្រឹងនីតិរដ្ឋ សុចរិតភាព ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដើម្បីផលប្រយោជន៍ សេចក្តីថ្លៃថ្នូរប្រទេស និងតំបន់ ជាពិសេសនៅពេលកម្ពុជាដែលមានឆន្ទៈផ្នែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។
អ្នកដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា កម្ពុជាគួរបញ្ចូលក្រុមហ៊ុនច្រើនថែមទៀតទៅក្នុងយន្តការប្រឆាំងអំពើពុករលួយដែលគេហៅថា MOU Club ដឹកនាំដោយអង្គភាពរដ្ឋាភិបាល។
មេដឹកនាំអង្គការយុវជនដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បរិស្ថាន និងយុវជនក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយក្នុងចំណោមមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីទប់ស្កាត់មហន្តរាយព្រៃឈើនៅកម្ពុជា។
អ្នកតស៊ូមតិដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា លើកឡើងថា ការស៊ើបអង្កេតលម្អិតមួយគួរត្រូវបានធ្វើឡើងដើម្បីស្វែងរកឬសគល់នៃបញ្ហាពុករលួយដែលអាចបណ្តាលឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
មេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកការពារសិទ្ធិមនុស្ស និងពលករក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយពីលើមកក្រោម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពសាធារណជនទូទៅ។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថាល្មមដល់ពេលដែលកម្ពុជា ត្រូវចាត់ការបោសសំអាតអំពើពុករលួយក្នុងទ្រង់ទ្រាយធំហើយ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ថា កង្វះឯករាជ្យភាពក្នុងស្ថាប័នតុលាការកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ភាពគួរឲ្យជឿជាក់បាននៃប្រព័ន្ធយុត្តិធម៌របស់ប្រទេស។
លោក អ៊ឹម នរិន្ទ ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងថា៖ «វា អាចប្រើពាក្យថាជាទម្លាប់ ឬ ក៏ជាប្រពៃណី។ ដំបូងវាកើតឡើងពីអាជ្ញាធរដែលតែងតែបង្ក គេហៅថា ភាពស្មុគស្មាញទាក់ទងទៅនឹងការផ្តល់សេវាសាធារណៈហ្នឹង ជាពិសេសទាក់ទងទៅនឹងការផ្ទេរកម្មសិទ្ធិដីធ្លីហ្នឹង»៕
មន្ត្រីតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា និយាយថា ការលុបបំបាត់អំពើពុករលួយ ទាមទារការចូលរួមពីគ្រប់ភាគី ជាពិសេសគឺឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលនិងវិធានការច្បាស់លាស់។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទូចឱ្យមេដឹកនាំអាស៊ានដាក់បញ្ចូលយន្តការថ្នាក់តំបន់ប្រឆាំងនឹងអំពើពុករលួយ ដើម្បីអនុវត្តឱ្យបានពេញលេញតាមអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (The UN Convention against Corruption) ឬហៅកាត់ថា UNCAC។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងតាំងចិត្តធ្វើបាតុកម្មបន្តជារៀងរាល់ថ្ងៃ ដើម្បីគាំទ្រដល់ឆន្ទៈរបស់ប្រជាពលរដ្ឋ។ (គង់ សុឋានរិទ្ធ, ហេឡូវីអូអេ, ភ្នំពេញ, ២៣ ធ្នូ ២០១៣)