Hello VOA៖ អ្នកជំនាញថា ក្រុមហ៊ុនវិនិយោគរបស់លោកខាងលិច គ្មានខ្ទង់ចំណាយក្រោមតុទេ
ប្រទេសកម្ពុជានិងតំបន់ អាចចាប់ផ្តើមធ្វើការរួមគ្នាពង្រឹងនីតិរដ្ឋ សុចរិតភាព ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដើម្បីផលប្រយោជន៍ សេចក្តីថ្លៃថ្នូរប្រទេស និងតំបន់ ជាពិសេសនៅពេលកម្ពុជាដែលមានឆន្ទៈផ្នែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយនឹងមានការពិភាក្សាជាមួយក្រុមហ៊ុនជាច្រើននៅឆ្នាំនេះ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាតាមទូរសព្ទក្នុងកម្មវិធីហេឡូវីអូអេ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ លោកបានថ្លែងថា ដើម្បីទាក់ទាញវិនិយោគទុនធំៗ ពីលោកខាងលិច គេគួរយល់ដឹងថា ក្រុមហ៊ុនវិនិយោគរបស់លោកខាងលិច ឬបស្ចឹមប្រទេស គ្មានខ្ទង់ចំណាយក្រោមតុ ឬប្រព្រឹត្តអំពើពុករលួយទេ៕