ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​បង្កើត​គណៈកម្មការ​អាស៊ាន​ប្រឆាំង​អំពើ​ពុករលួយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ទទូច​ឱ្យ​មេដឹកនាំ​អាស៊ាន​ដាក់បញ្ចូល​​យន្តការ​ថ្នាក់​តំបន់​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ប្រឆាំង​អំពើ​ពុករលួយ (The UN Convention against Corruption) ឬ​ហៅ​កាត់​ថា UNCAC។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​ដែល​ជា​អង្គការ​សមាជិក​មួយ​នៃ​សម្ព័ន្ធ ​UNCAC Coalition បាន​មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​ធ្នូ​នេះ​​​ថា៖ «‍ហេតុ​អី​ក៏​បញ្ហា​សិទ្ធិមនុស្ស​មាន​គណៈកម្មការ បញ្ហា​ដទៃទៀត មាន​គណៈកម្មការ រឿង​អី​ក៏​បញ្ហា​ពុករលួយ អត់​មាន​នរណា​យក​មក​ដាក់​ក្នុង​គណៈកម្មការ​ណាមួយ? អត់​ដែល​ទាំង​ជជែក​ទៀត! នាំ​គ្នា​ខ្មាសអៀន នាំ​គ្នា​គេច​មិន​និយាយ​ពី​បញ្ហា​ហ្នឹង វា​រសើប​ពេក។ ហេតុ​ដូច​នេះ​ បាន​ជា​យើង​កំពុង​តែ​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន តាម​រយៈ​ប្រធាន​អាស៊ាន​នេះ ឱ្យ​យក​របៀប​វារៈ​នេះ ដាក់​ចូល​នៅ​ក្នុង​គណៈកម្មការ​សមាគម​អាស៊ាន​ហ្នឹង»។ ​(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ ធ្នូ ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG