ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

Hello VOA៖ ក្រុម​យុវជន​ថា អំពើ​ពុករលួយ​នៅតែ​មាន​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​អង្គការ​យុវជន​ដែល​ធ្វើ​ការ​ងារ​ផ្នែក​​សិទ្ធិមនុស្ស​ បរិស្ថាន និង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​រដ្ឋាភិបាល​​ត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​មហន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា។ លោក​ អ៊ុល វ៉ាន់ ប្រធាន​អង្គការ​សមាគម​បណ្តាញ​យុវជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែ​មិថុនា​ថា៖ «‍‍ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​​​ ​មាន​ក្រសួង​បរិស្ថាន​ ឬ​ក្រសួង​កសិកម្ម​ជាដើម​ហ្នឹង យើង​ឃើញ​ថា​ ប្រសិទ្ធភាព​នៅ​តែ​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន ដោយសារ​តែ​យើង​សង្កេត​ឃើញ​ថា​ មាន​អំពើ​ពុករលួយ មាន​ការ​ឃុប​ឃិត[គប់គិត] គ្នាជា​ប្រព័ន្ធ​ ការ​សហការ​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក៏​ដូច​ជា​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​កម្ពុជា»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ មិថុនា​ ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG