ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកតស៊ូមតិ​ថា គួរ​មាន​ការស៊ើបអង្កេត​រក​ឬសគល់​នៃ​អំពើ​ពុករលួយ​ដែល​អាច​ជា​កត្តា​នាំឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូមតិ​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​កម្ពុជា លើកឡើង​ថា ការស៊ើបអង្កេត​លម្អិត​មួយ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​ឬសគល់​​នៃ​បញ្ហា​ពុករលួយ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរ​​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ថ្លែង​​​នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃព្រហស្បតិ៍​ទី៨ ខែមេសា ឆ្នាំ​២០២១​ថា៖ «‍សម្រាប់​ខ្ញុំ ការស៊ើបអង្កេត​ជា​ប្រព័ន្ធ​គួរ​តែ​កើត​មាន ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់​ចិត្ត​ទៅ​នឹង​ការធ្វេសប្រហែស​មួយ​ដែល​នាំ​ឲ្យ​ពួកគេ​មាន​ការ​ភ័យ​ព្រួយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,៨ មេសា ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG