Hello VOA៖ អ្នកជំនាញថា ពលរដ្ឋអស់ជំនឿលើស្ថាប័នសាធារណៈក្នុងការដោះស្រាយបញ្ហាពុករលួយនៅកម្ពុជា
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថាល្មមដល់ពេលដែលកម្ពុជា ត្រូវចាត់ការបោសសំអាតអំពើពុករលួយក្នុងទ្រង់ទ្រាយធំហើយ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែកុម្ភៈឆ្នាំ២០២១ថា ពលរដ្ឋកម្ពុជាកាន់តែបាត់ជំនឿលើស្ថាប័នសាធារណៈក្នុងការដោះស្រាយបញ្ហានេះ៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១១ ខែកុម្ភៈ ឆ្នាំ២០២១)