ការវាយប្រហារដែលត្រូវបានរាយការណ៍នេះធ្វើឱ្យមានការចាប់អារម្មណ៍លើដ្រូនសមុទ្រដើម្បីធ្វើជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការរារាំងកងកម្លាំងរុស្ស៊ីពីការកាន់កាប់សមុទ្រខ្មៅ។
អាជីវកម្មនានានៅអ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញ ការនាំចេញត្រូវបានផ្អាក ហើយមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទី។ ប៉ុន្តែនៅឆ្នាំ ២០២៣ មន្ត្រីអ៊ុយក្រែនបានថ្លែងថា សេដ្ឋកិច្ចប្រទេសបានកើនឡើង ៥%។
ដោយឈានចូលដល់ឆ្នាំទី ៣ នៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រជាជនអ៊ុយក្រែននិយាយថា ជាមួយនឹងការប្រយុទ្ធខ្លាំងក្លានៅសមរភូមិជួរមុខនៅប៉ែកខាងកើត និងការបាញ់ផ្លោងរាល់ថ្ងៃនៅទូទាំងប្រទេស ពួកគេពិតជាត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុនិងផ្នែកយោធាពីសាកលលោក។
ពីរឆ្នាំក្រោយការធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ី ការស្ទង់មតិមួយបង្ហាញថាជនជាតិអ៊ុយក្រែន រួបរួមគ្នាខ្លាំងជាពេលណាៗទាំងអស់ ដើម្បីច្រានចោលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមហិច្ឆតារបស់លោក សម្រាប់ប្រទេសរបស់ពួកគេ។
ចំពេលមានការភ័យខ្លាចថាសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នឹងបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ មេដឹកនាំសហគមន៍ជ្វីហ្វនិងអ្នកនយោបាយអ៊ុយក្រែនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រទាំងអ៊ីស្រាអែលនិងអ៊ុយក្រែន។
បរិមាណផ្គត់ផ្គង់លើសលប់បានជំរុញឱ្យសមាជិកសហភាពអឺរ៉ុបដូចជា ប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី ដាក់បម្រាមលើការលក់គ្រាប់ធញ្ញជាតិអ៊ុយក្រែន និងការនាំចេញកសិផលផ្សេងទៀតនៅក្នុងព្រំដែនរបស់ពួកគេ។
មួយឆ្នាំកន្លះបន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន គ្រាប់មីនមិនទាន់ផ្ទុះ និងគ្រាប់បែកត្រូវបានគេរកឃើញនៅក្នុងដែនដីជិត៤០ ភាគរយរបស់អ៊ុយក្រែន។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មានជប៉ុន កម្ពុជា ប៉ូឡូញ និងសហរដ្ឋអាមេរិក កំពុងជួយដល់កិច្ចប្រឹងប្រែងដោះមីន។
មួយឆ្នាំកន្លះបន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន គ្រាប់មីនមិនទាន់ផ្ទុះ និងគ្រាប់បែកត្រូវបានគេរកឃើញនៅក្នុងដែនដីជិត៤០ ភាគរយរបស់អ៊ុយក្រែន។
អាកាសយានិកកងទ័ពអាកាសអ៊ុយក្រែននិយាយថា ពួកគេចង់រៀនបើកយន្តហោះចម្បាំង F-16 និងប្រើប្រាស់វាក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។
មន្ត្រីអ៊ុយក្រែន កំពុងប្រុងប្រៀប ក្រោយពីការបំផ្លាញស្ថានីយវារីអគ្គិសនី Kakhovka ហើយនិយាយថាទឹកជំនន់ចេញពីអាងស្តុកទឹកដែលបាក់នោះ កំពុងគំរាមកំហែងរោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ Zaporizhzhia។
មួយឆ្នាំក្រោយកងកម្លាំងអ៊ុយក្រែនរំដោះទីក្រុង Bucha ដែលស្ថិតនៅជាយទីក្រុងកៀវចេញពីការកាន់កាប់របស់កងទ័ពរុស្ស៊ីកាលពីខែមីនាឆ្នាំទៅទីប្រជុំជនមួយនេះបានក្លាយជានិម្មិតរូបនៃសកម្មភាពដ៏ឃោរឃៅរបស់រុស្ស៊ី និងជាចំនុចរបត់ដ៏សំខាន់មួយនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។
ថ្នាក់ដឹកនាំអ៊ុយក្រែននិយាយថា រថក្រោះទាំងនេះដែលសម្ពន្ធមិត្តបស្ចិមប្រទេសបានសន្យាផ្តល់ឱ្យកាលពីពេលថ្មីៗនេះនឹងជួយសង្គ្រោះជីវិតពលរដ្ឋអ៊ុយក្រែន និងដើរតួសំខាន់នៅក្នុងការទប់ទល់ប្រឆាំងនឹងកងទ័ពរុស្ស៊ី។
ក្រុង Przewodow នៅប៉ូឡូញ ដែលស្ថិតនៅចម្ងាយតែប្រាំគីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោកនាសប្តាហ៍នេះ នៅពេលការវាយប្រហារដោយគ្រាប់មីស៊ីលខុសគោលដៅបានបង្កការព្រួយបារម្ភថា អង្គការអូតង់អាចត្រូវអូសទាញចូលក្នុងសង្រ្គាមជាមួយរុស្ស៊ី។
សហរដ្ឋអាមេរិកព្រមានប្រទេសរុស្ស៊ីថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងឆ្លើយតបយ៉ាងខ្លាំងក្លានិងមិនងាករេប្រសិនបើរុស្ស៊ីចាត់វិធានការយោធាគឃ្លើនលើប្រទេសអ៊ុយក្រែនថែមទៀតក៏ប៉ុន្តែសង្ឃឹមថារដ្ឋាភិបាលក្រុងម៉ូស្គូនឹងស្វែងរកដំណោះស្រាយការទូតដើម្បីដោះស្រាយវិបត្តិ។ នេះ
លោក Antony Blinken បានស្ថិតនៅក្នុងរដ្ឋធានីប៊ែរឡាំង ដើម្បីពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តសំខាន់ៗនៅថ្ងៃព្រហស្បតិ៍នេះ អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន នៅពេលលោកប្រុងប្រៀបធ្វើការចរចាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov។