កសិករអ៊ុយក្រែននិងប៉ូឡូញអំពាវនាវឱ្យមានដំណោះស្រាយ ពេលមានការគំរាមកំហែងសន្តិសុខស្បៀងអាហារសាកលលោក
បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនមក សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យមានពាណិជ្ជកម្មសេរីលើដំណាំអ៊ុយក្រែនដើម្បីជួយដល់អាជីវកម្មកសិឧស្សាហកម្មអ៊ុយក្រែន។ ប៉ុន្តែបរិមាណផ្គត់ផ្គង់លើសលប់បានជំរុញឱ្យសមាជិកសហភាពអឺរ៉ុបដូចជា ប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី ដាក់បម្រាមលើការលក់គ្រាប់ធញ្ញជាតិអ៊ុយក្រែន និងការនាំចេញកសិផលផ្សេងទៀតនៅក្នុងព្រំដែនរបស់ពួកគេ។ បម្រាមនេះបង្កើតជាឧបសគ្គដែលគំរាមកំហែងដល់រំហូរនៃគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោក។ អ្នកស្រី Myroslava Gongadze ប្រធានការិយាល័យ VOA ប្រចាំអឺរ៉ុបខាងកើតរាយការណ៍រឿងនេះពីទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក