បច្ចេកវិទ្យាដ្រូនសមុទ្ររបស់អ៊ុយក្រែនទទួលបានការចាប់អារម្មណ៍ខ្លាំង
មន្ត្រីអ៊ុយក្រែនថា កប៉ាល់ល្បាតយោធារុស្ស៊ី Sergey Kotov បានលិចនៅក្នុងសមុទ្រខ្មៅ បន្ទាប់ពីត្រូវបានវាយប្រហារដោយដ្រូនសមុទ្រដែលផលិតដោយអ៊ុយក្រែន។ ការវាយប្រហារដែលត្រូវបានរាយការណ៍នេះធ្វើឱ្យមានការចាប់អារម្មណ៍លើដ្រូនសមុទ្រដើម្បីធ្វើជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការរារាំងកងកម្លាំងរុស្ស៊ីពីការកាន់កាប់សមុទ្រខ្មៅ។ ប្រធានការិយាល័យ VOA ប្រចាំអឺរ៉ុបខាងកើត អ្នកស្រី Myroslava Gongadze បានទៅមើលកន្លែងអភិវឌ្ឍន៍ និងកន្លែងធ្វើតេស្តបច្ចេកវិទ្យាដ្រូនដ៏ទំនើបនេះ និងរាយការណ៍អំពីរឿងនេះពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួលដូចតទៅ៖