អ៊ុយក្រែនរកវិធីរក្សាការគាំទ្រ ចំពេលមានជម្លោះរវាងអ៊ីស្រាអែលនិងហាម៉ាស់
សម្រាប់ជនជាតិអ៊ុយក្រែនជាច្រើន ការវាយលុកកាលពីថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាស់ (Hamas) លើជនស៊ីវិលអ៊ីស្រាអែលមានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន។ ចំពេលមានការភ័យខ្លាចថាសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នឹងបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ មេដឹកនាំសហគមន៍ជ្វីហ្វនិងអ្នកនយោបាយអ៊ុយក្រែនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រទាំងអ៊ីស្រាអែលនិងអ៊ុយក្រែន។ ប្រធានការិយាល័យ VOA អឺរ៉ុបខាងកើតអ្នកស្រី Myroslava Gongadze រាយការណ៍ពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕