អ្នកជំនាញដោះមីនកម្ពុជាហ្វឹកហ្វឺនអ្នកដោះមីនអ៊ុយក្រែននៅប៉ូឡូញ
មួយឆ្នាំកន្លះបន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន គ្រាប់មីនមិនទាន់ផ្ទុះ និងគ្រាប់បែកត្រូវបានគេរកឃើញនៅក្នុងដែនដីជិត៤០ ភាគរយរបស់អ៊ុយក្រែន។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មានជប៉ុន កម្ពុជា ប៉ូឡូញ និងសហរដ្ឋអាមេរិក កំពុងជួយដល់កិច្ចប្រឹងប្រែងដោះមីន។ ប្រធានការិយាល័យ VOA ប្រចាំនៅអឺរ៉ុបខាងកើត អ្នកស្រី Myroslava Gongadze បានទៅមើលទីកន្លែងមួយនៅប្រទេសប៉ូឡូញ ដែលអ្នកឯកទេសកម្ពុជាកំពុងបណ្តុះបណ្តាលបុគ្គលិកសង្គ្រោះបន្ទាន់អ៊ុយក្រែនឱ្យប្រើឧបករណ៍ដោះមីនរបស់ជប៉ុន។ លោក សាយ មុន្នីសូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖