ស្របពេលដែលសហរដ្ឋអាមេរិកនិងប្រទេសចិនប្រជែងឥទ្ធិពលគ្នានៅទ្វីបអាហ្វ្រិក ក្រុមបស្ចិមប្រទេសតែងតែចោទប្រកាន់ប្រទេសចិនថាបានផ្ដល់កម្ចីបែប «អន្ទាក់បំណុល» ឱ្យប្រទេសនានានៅទ្វីបអាហ្វ្រិក និងថាកំពុងធ្វើការជាមួយនឹងមេដឹកនាំដែលមិនសូវមានកិត្តិយសមួយចំនួននៅទ្វីបអាហ្វ្រិក។
លោក Max Schmid នាយកប្រតិបត្តិការនៃមូលនិធិ EJF បានថ្លែងថា កប៉ាល់នេសាទ ៩០% នៃកប៉ាល់នេសាទឧស្សាហកម្មរបស់ហ្គាណា តាមពិតជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ដែលបានប្រើប្រាស់ក្រុមហ៊ុន «ជួរមុខ» ក្នុងស្រុកដើម្បីចុះឈ្មោះក្នុងនាមជាពលរដ្ឋហ្គាណាដើម្បីបញ្ជៀសពាក់ព័ន្ធនឹងផ្លូវច្បាប់។