ភ្នំពេញ —
សហព្រះរាជអាជ្ញាអន្តរជាតិនៅថ្ងៃពុធនេះបានការពារការចោទប្រកាន់របស់ខ្លួនលើជនជាប់ចោទអតីតមេដឹកនាំខ្មែរក្រហមនួន ជា និងខៀវ សំផន ដោយសង្កត់ធ្ងន់ពីការទទួលខុសត្រូវរបស់ពួកគេក្នុងសហឧក្រិដ្ឋកម្មរួម។
សហឧក្រិដ្ឋកម្មរួមដែលបទចោទអនុញ្ញាតឲ្យធ្វើការចោទប្រកាន់ប្រឆាំងនឹងសមាជិកនៃក្រុមដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដូចជាឧក្រិដ្ឋកម្មសង្គ្រាមឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើមបើទោះជាមិនមានភស្តុតាងថាជនជាប់ចោទបានចូលរួមបទឧក្រិដ្ឋនោះដោយផ្ទាល់ខ្លួនក៏ដោយ។
ក្រុមសហព្រះរាជអាជ្ញាបានសង្កត់ធ្ងន់ត្រង់ចំណុចនេះដោយសារក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទបកស្រាយថាការសម្លាប់និងការជម្លៀសប្រជាជនកម្ពុជាវគ្គទី២មិនពាក់ព័ន្ធនឹងមេដឹកនាំកំពូលៗដែលកំពុងប្រឈមការកាត់ទោសក្នុងពេលនេះទេ។
លោកដេល លីសាក់ (Dale Lysak) សហព្រះរាជអាជ្ញាអន្តរជាតិបានបញ្ជាក់ឡើងវិញថាខ្មែរក្រហមមានយុទ្ធសាស្ដ្រជម្លៀសប្រជាជនចេញពីទីក្រុងចាប់តាំងពីឆ្នាំ១៩៧៣មក។ ម្យ៉ាងវិញទៀតនួន ជា បានទទួលស្គាល់រួចទៅហើយចំពោះផែនការជម្លៀសនៅឆ្នាំ១៩៧៥។
«ដូចខ្ញុំទើបតែបានបង្ហាញអម្បាញ់មិញនេះ នួន ជា ទទួលស្គាល់ថាបានចូលរួមនិងយល់ព្រមជាមួយនឹងផែនការរបស់គណបក្សកុម្មុយនិស្តដើម្បីបណ្តេញប្រជាជនកម្ពុជាចេញពីទីប្រជុំជន ចេញពីទីក្រុងឆ្ពោះទៅកាន់សហករណ៍។ ការជម្លៀសដោយបង្ខំវគ្គទី២គឺជាការបន្តសហឧក្រិដ្ឋកម្មរួមនេះ។នោះគឺជាអ្វីដែលនួន ជា បានទទួលស្គាល់ថាគាត់បានចូលរួមចំណែក បានដឹងនិងបានយល់ព្រមលើផែនការជម្លៀសនេះ»។
របបខ្មែរក្រហមដែលបង្កឲ្យមានមនុស្សស្លាប់ជិត២លាននាក់បានធ្វើការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំចំនួនពីរលើក។ គឺលើកទី១នៅខែមេសាឆ្នាំ១៩៧៥និងលើកទីពីរគឺជាការជម្លៀសប្រជាជននៅតំបន់បូព៌ាចន្លោះពីឆ្នាំ១៩៧៧និងឆ្នាំ១៩៧៨។ ការជម្លៀសទាំងពីរលើកបង្កឲ្យមានប្រជាជនស្លាប់ជាច្រើន។
ការជម្លៀសប្រជាជននិងគោលនយោបាយបោសសម្អាតទាហាន និងមន្ត្រីរដ្ឋការសម័យលន់ នល់ គឺជាប្រធានបទនៃការកាត់ក្តីសំណុំរឿង០០២វគ្គទី១ដែលឈានដល់ដំណាក់កាលសន្និដ្ឋានបញ្ចប់នៅពេលនេះ។
លោកសហព្រះរាជអាជ្ញាអន្តរជាតិដដែលគូសបញ្ជាក់ឡើងវិញថានួន ជា អតីតប្រធានសភាខ្មែរក្រហមនិងជាបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យនិងខៀវ សំផន ប្រមុខរដ្ឋសម័យនោះគឺជាអ្នកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះការសម្លាប់និងការស្លាប់ប្រជាជនកម្ពុជា។ ហើយជនជាប់ចោទទាំងពីរបានដឹងអំពីការជម្លៀសប្រជាជនដោយបង្ខំ។
សហព្រះរាជអាជ្ញាអន្តរជាតិចំនួនបួនរូបបានឡើងធ្វើសេចក្តីសន្និដ្ឋានប្រឆាំងនឹងទឡ្ហីករណ៍ដោះបន្ទុករបស់ក្រុមមេធាវីការពារជនជាប់ចោទនួន ជា និងខៀវ សំផន នៅថ្ងៃនេះ។
លោកនីកូឡាស គុមជាន (Nicholas Koumjian) សហព្រះរាជអាជ្ញាជនជាតិអាមេរិកដែលទើបនឹងតែងតាំងថ្មីៗនេះសង្កត់ធ្ងន់ថាជនជាប់ចោទទាំងពីរបានចូលរួមក្នុងឧក្រិដ្ឋកម្មទាំងអស់ដែលត្រូវបានចោទប្រកាន់លើខ្លួនរាប់ទាំងការដាក់ប្រជាជនជាទាសករហើយពួកគេគឺជា «អ្នកកំណត់ពេលណាអ្នកណាម្នាក់ត្រូវស្លាប់ឬត្រូវនៅរស់នោះ»។
លោកបកស្រាយថា មានយុទ្ធនាការឧក្រិដ្ឋកម្មប្រឆាំងប្រជាជនខ្លួនឯងដោយពួកខ្មែរក្រហមហើយលោកស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងវិនិច្ឆ័យតាមស្ថានទម្ងន់ទោសរបស់ជនជាប់ចោទប្រកបដោយយុត្តិធម៌និងការសមស្រប។
ក្នុងការកាត់ក្តីកាលពីពីរសប្តាហ៍មុនសហព្រះរាជអាជ្ញាជាតិលោកស្រី ជា លាង បានសុំឲ្យអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសនួន ជា និងខៀវ សំផនឲ្យជាប់គុកអស់មួយជីវិតពីបទឧក្រិដ្ឋដែលត្រូវបានរកឃើញថាពួកគេទទួលខុសត្រូវចំពោះការបណ្តេញចេញនិងការបង្កឲ្យមានការសម្លាប់ប្រជាជនខ្លួនឯងដើម្បីអំណាច។
ក៏ប៉ុន្តែក្រោយមកក្រុមមេធាវីការពារក្តីជនជាប់ចោទបានច្រានចោលការចោទប្រកាន់នានារបស់សហព្រះរាជអាជ្ញានិងបានទាមទារឲ្យដោះលែងកូនក្តីរបស់ខ្លួន។
លោកស្រីម៉ុច សុវណ្ណារី មេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីថ្លែងក្នុងសេចក្តីសន្និដ្ឋានបញ្ចប់នៅថ្ងៃនេះថាសវនាការក្នុងសំណុំរឿង០០២វគ្គទីមួយនេះនឹងជួយបកស្រាយនូវចម្ងល់ទាំងឡាយដែលជនរងគ្រោះបាននិងកំពុងរង់ចាំហើយវានឹងក្លាយជាឱសថអាចជួយព្យាបាលជំងឺផ្លូវចិត្តរបស់ពួកគេបាន៕