ភ្នំពេញ៖ តុលាការឧក្រិដ្ឋកម្មសង្គ្រាមដែលជួយឧបត្ថម្ភដោយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា គ្រោងចាប់ផ្តើមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង ០០២ វគ្គមួយនៅថ្ងៃពុធនេះ ប្រឆាំងលើពួកមេដឹកនាំចលនាខ្មែរក្រហមដែលនៅរស់។ ចលនានេះ ត្រូវគេស្តីបន្ទោសថា ធ្វើឲ្យមនុស្សប្រមាណ១លាន៧សែននាក់ស្លាប់ នៅពេលដែលខ្លួនដឹកនាំប្រទេសរវាងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ជនជាប់ចោទចាស់ជរា២នាក់ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃពុធនេះ គ្រាដែលតុលាការខ្មែរក្រហមចាប់ផ្តើមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលលើការកាត់ទោសទីមួយនៃការកាត់ទោសយ៉ាងតិច២ ប្រឆាំងនឹងអ្នកទាំងពីរ។
សវនាការដែលគេគ្រោងធ្វើចំនួន២សប្តាហ៍ខាងមុខនេះ ជាឱកាសចុងក្រោយសម្រាប់ឲ្យក្រុមមេធាវីរបស់ចុងចោទ ព្រះរាជអាជ្ញា និង ក្រុមមេធាវីតំណាងឲ្យជនរងគ្រោះរាប់ពាន់នាក់ ថ្លែងទៅកាន់តុលាការ។
អ្នកនាំពាក្យសាលាក្តី លោក Lars Olsen ថ្លែងថា សវនាការនៅថ្ងៃពុធនេះ ជាព្រឹត្តិការណ៍សំខាន់មួយ។
«សវនាការនេះមានសេចក្តីថាជនរងគ្រោះដែលបានទន្ទឹងរង់ចាំអស់ពេលជាង៣៨ឆ្នាំមកហើយនោះ និងឃើញនៅពេលឆាប់ៗខាងមុខនេះ យ៉ាងហោចណាស់ក៏នូវការសម្រេចរបស់តុលាការ ប្រឆាំងលើមនុស្ស២នាក់ដែលត្រូវបានចោទថាបានចូលរួមនៅក្នុងរបបដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មយ៉ាងធំធេងមួយប្រឆាំងលើប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែរ។ ដូច្នេះសវនាការនេះ ប្រាកដជាព្រឹត្តិការណ៍សំខាន់មួយ ហើយជាជំហានមួយឆ្ពោះទៅរកការស្ងប់ចិត្តសម្រាប់ជនរងគ្រោះ»។
ករណី០០២នេះបានចាប់ផ្តើមនៅចុងឆ្នាំ២០១១ ដោយមានជនជាប់ចោទចាស់ជរា៤នាក់។ ក៏ប៉ុន្តែកាលពីឆ្នាំទៅ អតីតរដ្ឋមន្ត្រីសង្គមកិច្ច អៀង ធីរិទ្ធ ត្រូវបានគេរកឃើញថា មានជម្ងឺវង្វេងស្មារតី ហេតុដូច្នេះមិនអាចឲ្យតុលាការកាត់ក្តី។ នៅខែមិនា ប្តីរបស់លោកស្រី គឺអតីតរដ្ឋមន្ត្រីការបរទេស អៀង សារី បានស្លាប់ដោយសារជម្ងឺបេះដូង។
ដូច្នេះនៅសល់តែ នួន ជា ដែលត្រូវជាបងធំទី២ក្រោម ប៉ុល ពត និង ខៀវ សំផន អតីតប្រមុខរដ្ឋ នៃរបបខ្មែរក្រហម ដែលកាន់កាប់ប្រទេសកម្ពុជារវាងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
វ័យចំណាស់របស់ជនជាប់ចោទទាំងពីរ និងភាពស្មុគស្មាញនៃបទចោទ បាននាំឲ្យចៅក្រមបែងចែកសំណុំរឿងប្រឆាំងនឹងពួកគេ ឲ្យទៅជាការកាត់ទោសដាច់ដោយឡែកពីគ្នាផ្សេងៗ។ នេះជាការកាត់ទោសទីមួយ ដែលសាលាក្តីខ្មែរក្រហម នឹងចាប់ផ្តើមបញ្ចប់នៅសប្តាហ៍នេះ។
ទោះជាយ៉ាងណាក្តី អ្វីដែលនាំឲ្យមានរឿងចម្រូងចម្រាស់ នៅក្នុងរឿងក្តីទីមួយនេះ គឺការមិនបាននិយាយអំពីឧក្រិដ្ឋកម្មដែលប៉ះពាល់ដល់ពលរដ្ឋកម្ពុជាភាគច្រើន គឺស្ថានភាពប្រៀបដូចទាសករ នៅក្រោមរបបខ្មែរក្រហមដែលប្រើមនុស្សឲ្យលើកទំនប់ និងធ្វើស្រែចម្ការ ទាំងយប់ទាំងថ្ងៃដោយការបង្អត់អាហារនោះ។
ផ្ទុយទៅវិញករណីទីមួយនេះផ្តោតទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលពាក់ព័ន្ធជាមួយការជម្លៀសមនុស្សដោយបង្ខំទៅវិញ។
បទចោទទីមួយផ្តោតទៅលើពេលវេលាប៉ុន្មានសប្តាហ៍ដំបូងក្រោយពីពួកខ្មែរក្រហម ឡើងកាន់អំណាចនៅខែមេសាឆ្នាំ១៩៧៥ នៅពេលដែលមនុស្សជាង២លាននាក់ នៅតាមបណ្តាទីក្រុង ត្រូវបញ្ជាឲ្យចាកចេញពីទីក្រុង ទៅរស់នៅដូចទាសករនៅតំបន់ជនបទ។ បទចោទទី២ ផ្តោតទៅលើរយៈពេល២ឆ្នាំក្រោយមក នៅពេលដែលមនុស្សរាប់សែននាក់ត្រូវបង្ខំឲ្យផ្លាស់ប្តូរទីលំនៅ ទូទាំងប្រទេស។ ផ្នែកទី៣នៃការកាត់ទោសជាផ្នែកតូចៗនេះ ពិនិត្យមើល ការសម្លាប់យ៉ាងរង្គាលលើទាហាននៃរបបសាធារណរដ្ឋខ្មែរដែលចាញ់សង្គ្រាមនៅឆ្នាំ១៩៧៥។
លោក ឡុង បញ្ញាវុធ ជាមន្ត្រីរៀបចំកម្មវិធីនៃគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយឃ្លាំមើលដំណើការកាត់ទោសខ្មែរក្រហម។ លោកថ្លែងថាការកាត់ទោសនេះជាជំហានសំខាន់មួយ ក្នុងដំណើរការឆ្ពោះទៅរកទីបញ្ចប់នៃនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកសោកស្តាយដែលការកាត់ទោសជាផ្នែកតូចៗទីមួយនេះ មានកម្រិតពេក។
«ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺមានការបារម្ហខ្លាំងពេកអំពីថាតើសាលក្រមនិងចេញទាន់ពេលដែលជនជាប់ចោទនិងជនរងគ្រោះខ្លះនៅរស់ឬទេ ហើយទី២ ថាតើសាលាក្តីខ្មែរក្រហម និងព្យាយាមកាត់ទោសបទចោទទាំងអស់ ស្របតាមការចោទប្រកាន់ទាំងអស់ដែរឬទេ?»
ការកាត់ក្តីទី២នេះ ពាក់ព័ន្ធនិងបទចោទប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីធានារ៉ាប់រងថារឿងក្តីនេះឆ្លើយតបចំពោះការឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានច្រើនជាងមុន។ ប៉ុន្តែសាលាក្តីខ្មែរក្រហមនៅមិនទាន់និយាយថាតើការកាត់ក្តីផ្នែកទី២នឹងចាប់ផ្តើមនៅពេលណាទេ។ មានការភ័យខ្លាចជនជាប់ចោទដែលនៅសេសសល់ម្នាក់ ឬទាំង២នាក់ អាចឈឺឬស្លាប់ ដែលនាំឲ្យពួកគេគេចផុតពីការកាត់ទោសនេះ។
នៅក្នុងការកាត់ក្តីជាផ្នែកទីមួយនោះ ជនជាប់ចោទទាំងពីរ បានបដិសេធបទចោទប្រឆាំងនឹងពួកគេ។ នៅគ្រាមួយក្នុងឆ្នាំនេះ នួន ជា និង ខៀវ សំផន បានសូមទោសជនរងគ្រោះ ហើយបានទទួលការខុសត្រូវខ្លះចំពោះឧក្រិដ្ឋកម្មនៃរបបរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេបាននិយាយថា ពួកគេខ្វះអំណាចពិតប្រាកដ ដូច្នេះមិនបានដឹងអំពីការឈឺចាប់របស់ប្រជាពលរដ្ឋទេ។
លោក ឆាំង យុ ជាប្រធាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការស្រាវជ្រាវនាំមុខ ក្នុងឧក្រិដ្ឋកម្មក្នុងជំនាន់នោះ។ លោកថ្លែងថាសម្រាប់ប្រជាពលរដ្ឋកម្ពុជា ការដែលជនជាប់ចោទត្រូវចាប់ខ្លួន ហើយត្រូវឆ្លងកាត់ដំណើរការតុលាការនេះ មានសារៈសំខាន់ជាងការសុំទោសរបស់ពួកគេទៅទៀត។
«ហើយយើងដឹងថាពួកគេនឹងមិនត្រូវដោះលែងវិញទេ ក្នុងមួយជីវិតរបស់ពួកគេ វៀលែងតែពួកគេស្លាប់ដូច អៀង សារី ។ ហើយបើសិនជាពួកគេស្លាប់ក្នុងពន្ធនាគារក៏ដោយ ខ្ញុំចង់និយាយថា ចំពោះពលរដ្ឋកម្ពុជា ពួកគេត្រូវបណ្តាសាដោយសារកម្មពាររបស់ពួកគេ។ មនុស្សស្វែងរកការរំពឹងទុកក្នុងសង្គម ហើយចំណាត់ការតាមផ្លូវច្បាប់នឹងបញ្ជាក់ថា ទោះជាមិនមានយុត្តិធម៌ឲ្យបានពេញលេញក្នុងច្បាប់ក៏ដោយ ក៏សម្រាប់សាធារណជន អ្នកទាំងនេះជាជនជាប់ទោសហើយ»។
នៅក្នុងការកាត់ក្តីចំនួន២១២ថ្ងៃ ជនជាប់ចោទ បានបដិសេធមិនឆ្លើយនិងសំណួរដែលពាក់ព័ន្ធនឹងតួនាទីរបស់ខ្លួនទេ។ អ្នកនាំពាក្យសាលាក្តី Lars Olsen ថ្លែងថា ទោះជាសាធារណជនចង់ស្តាប់ជនជាប់ចោទឲ្យបានច្រើនជាងនេះក្តី ក៏ពួកជនជាប់ចោទមានសិទ្ធិមិននិយាយស្តីដែរ។
«ទោះជាយ៉ាងនេះក៏ដោយ ក៏យើងបានទទួលសញ្ញាថាជនជាប់ចោទទាំងពីរនាក់ នឹងឡើងនិយាយ ក្នុងអម្លុងសវនាការបិទបញ្ចប់ការពិភាក្សាដេញដោល ដើម្បីយ៉ាងហោចណាស់ក៏ផ្តល់រឿងរ៉ាវដែលបានកើតឡើងតាមការយល់ឃើញរបស់ពួកគាត់ដែរ ។ ដូច្នេះយើងសង្ឃឹមថានេះជារឿងគួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ជនរងគ្រោះ និង អ្នកសង្កេតការណ៍ឯទៀត ដែលចាំស្តាប់»។
សវនាការបិទបញ្ចប់ការពិភាក្សាដេញដោល គ្រោងនឹងធ្វើរហូតដល់ចុងខែតុលា។ គេរំពឹងថាក្រុមចៅក្រមនិងចេញសាលក្រមរបស់ពួកគេ នៅពាក់កណ្តាលឆ្នាំក្រោយ។
ប្រែសម្រួលដោយ ប៉ូច រាសី