ភ្នំពេញ —
សហព្រះរាជអាជ្ញាកម្ពុជាលោកស្រីជា លាង បានចោទប្រកាន់អតីតមេដឹកនាំកំពូលខ្មែរក្រហមដែលនៅរស់រានមានជីវិតពីរនាក់ថាជាមេស្ថាបនិករបបទាសករនិងជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជា។
លោកស្រីជា លាង ធ្វើការចោទប្រកាន់ដូច្នេះក្នុងសេចក្តីសន្និដ្ឋានបញ្ចប់ក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី១នៅថ្ងៃព្រហស្បតិ៍នេះ។សំណុំរឿងនេះនៅសល់តែជនជាប់ចោទនួន ជា អតីតប្រធានសភាខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម។
លោកស្រីជា លាងបានបន្ថែមថា៖ «នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ជនជាប់ចោទនួន ជា ខៀវ សំផន និងសហចារីរបស់ពួកគេបានបង្កើតរដ្ឋទាសករដំបូងក្នុងយុគសម័យទំនើប។ ពួកគេបានបញ្ជានិងរៀបចំបណ្តេញប្រជាជនឲ្យអស់ពីទីក្រុងនិងទីប្រជុំជននានានៅទូទាំងប្រទេសកម្ពុជា។ ពួកគេបានកម្ចេចផ្ទះសម្បែងនិងបំបែកបំបាក់គ្រួសារព្រមទាំងគៀងប្រជាជនដែលគេជម្លៀសរាប់លាននាក់ឲ្យទៅសហករណ៍ជនបទ។ នៅពេលទៅដល់សហករណ៍ពួកគេត្រូវបានឃុំខ្លួន ដកហូតសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ទទួលរងការធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត»។
នួន ជា ដែលគេស្គាល់ថាជាបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យបន្ទាប់ពីប៉ុល ពត ឈានដល់អាយុ៨៧ឆ្នាំនៅឆ្នាំនេះ រីឯខៀវ សំផន អាយុ៨២ឆ្នាំ។ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសដែលត្រូវចោទប្រកាន់ក្នុងសំណុំរឿងនេះដែរបានស្លាប់កាលពីឆ្នាំមុនក្នុងពេលកំពុងកាត់ទោស។ ជាមួយគ្នានេះប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ ត្រូវដោះលែងឲ្យនៅក្រៅឃុំដោយសារជំងឺឆ្កួតវង្វេងវង្វាន់។
ការកាត់ក្តីសំណុំរឿង០០២វគ្គទី១នេះផ្តោតលើការជម្លៀសប្រជាពលរដ្ឋដោយបង្ខំ ការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ការធ្វើទុក្ខបុកម្នេញលើជាតិពន្ធុនិងការបោសសម្អាតមន្ត្រីស៊ីវិលនិងយោធាសម័យលន់ ណុល ជាដើម។
លោកស្រីសហព្រះរាជអាជ្ញាជាតិ ជា លាង បានសន្និដ្ឋានបន្ថែមថាគណៈមជ្ឈិមបក្សកុម្មុយនីស្តរបស់ពួកខ្មែរក្រហមបានលើកផែនការជម្លៀសប្រជាជននៅខែមិថុនាឆ្នាំ១៩៧៤និងនៅខែមេសាឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហមនិងជនជាប់ចោទនួន ជា និងខៀវ សំផន បានសម្រេចដាក់បញ្ជាដល់យោធាក្នុងការជម្លៀសប្រជាជនចេញពីភ្នំពេញ។
ហើយខ្មែរក្រហមបានបង្កើតផែនការឲ្យមានសហករណ៍ចាប់តាំងពីឆ្នាំ១៩៧១និងនៅឆ្នាំ១៩៧៣ពួកគេបានចាប់ផ្តើមបង្ខំប្រជាជនឲ្យរស់ក្នុងសហករណ៍។
លោកស្រីសហព្រះរាជអាជ្ញាគូសបញ្ជាក់ថាជនជាប់ចោទទាំងពីរគឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើឧក្រិដ្ឋកម្មដែលបានកើតឡើង។
«ជនជាប់ចោទនួន ជា និងខៀវ សំផននិងអ្នកដទៃទៀតដែលជាមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបនោះបានបង្កើតនិងអនុវត្តផែនការនិងគោលនយោបាយទាំងនេះដោយបានដឹងថាបទឧក្រិដ្ឋទាំងនេះនឹងកើតឡើងជាយថាហេតុ។ ដូច្នេះអ្វីដែលបានកើតឡើងគឺជាអ្វីដែលពួកគេបានរៀបចំផែនការ»។
របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតយ៉ាងតិច១,៧លាននាក់ក្នុងរយៈពេលជិតបួនឆ្នាំ។ លោកស្រីជា លាង បានលើកមកសង្ខេបឡើងវិញនូវសំដីរបស់សាក្សីនិងអ្នកជំនាញរួមទាំងដើមបណ្តឹងរដ្ឋប្បវេណីទាក់ទងនឹងព្រឹត្តិការណ៍ជម្លៀសប្រជាជនកម្ពុជានិងការតាមបោសសម្អាតរដ្ឋការសម័យលន់ ណុល ដោយបង្ហាញឯកសារវីដេអូជាឈុតៗទៀតផង។
សហព្រះរាជអាជ្ញាកម្ពុជាអះអាងថានួន ជា និងខៀវ សំផន មានចេតនាភូតកុហកថាខ្លួនមិនដឹងអំពីឧក្រិដ្ឋកម្មក្នុងអតីតកាលនោះហើយជនជាប់ចោទមានចេតនាទម្លាក់កំហុសលើបុគ្គលតែម្នាក់គត់គឺប៉ុល ពត។ ប៉ុល ពត បានស្លាប់ក្នុងព្រៃកាលពីឆ្នាំ១៩៩៨គឺជាមេស្ថាបនិកនៃរបបខ្មែរក្រហម។ លោកស្រីបញ្ជាក់នៅក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួនថាការពិតនួន ជានិងខៀវ សំផន បានដឹងពីការធ្វើបាបប្រជាជនយ៉ាងធ្ងន់ធ្ងរពិសេសប្រជាជនក្រុងភ្នំពេញ ជាតិពន្ធុនិងបញ្ញាជនមកពីបរទេស។
លោកស្រីជា លាង សង្កត់បន្ថែមថា៖ «ការជម្លៀសប្រជាជនចេញពីភ្នំពេញសម្រេចដោយខៀវ សំផន និងនួនជា ដើម្បីបោសសម្អាតខ្មាំង»។
សូមបញ្ជាក់ថាក្នុងសវនាការពីរថ្ងៃមកនេះមានតែខៀវ សំផន ទេមានវត្តមានក្នុងបន្ទប់សវនាការរីឯនួន ជា ចូលរួមសវនាការតាមរយៈការភ្ជាប់ទូរទស្សន៍ទៅកាន់បន្ទប់ឃុំខ្លួនផ្នែកខាងក្រោមសាលជំនុំជម្រះ។
កាលពីថ្ងៃពុធម្សិលមិញក្រុមមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីបានទាមទារឲ្យសាលាក្តីខ្មែរក្រហមសម្រេចឲ្យមានការសង់ស្តូបចងចាំនៃការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញនិងនៅទីក្រុងប៉ារីស ប្រទេសបារាំង សង់បូជនីយដ្ឋានសម្រាប់តម្កល់អដ្ឋិធាតុនិងរំលឹកវិញ្ញាណខន្ធជនរងគ្រោះព្រមទាំងទាមទារសំណងផ្លូវចិត្តជានិមិត្តរូបមួយចំនួនទៀតដូចជាការបោះពុម្ពសៀវភៅ ការចងក្រងឯកសារនិងរៀបចំបណ្ណាល័យជាដើម៕