ពួកអាជ្ញាធរក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ បានចាប់ខ្លួនលោក Shahbaz Sharif មេដឹកនាំគណបក្សប្រឆាំងលើបទចោទប្រកាន់ពុករលួយនៅពេលដែលរដ្ឋាភិបាលថ្មីពង្រីកការបង្ក្រាបប្រឆាំងអំពើពុករលួយរបស់ខ្លួន។
ការិយាល័យជាតិទទួលខុសត្រូវប្រឆាំងនឹងអំពើពុករលួយបានបញ្ជាក់ពីការចាប់ខ្លួននោះដោយនិយាយថា ការចាប់ខ្លួននោះមានជាប់ទាក់ទងទៅនឹងស៊ើបអង្កេតនៅក្នុងកិច្ចផ្តួចផ្តើមគម្រោងផ្ទះសម្បែងដែលមានតម្លៃថោកនៅក្នុងខេត្ត Punjab ខណៈដែលលោកជារដ្ឋមន្រ្តីរបស់ខេត្តនោះ។
អ្នកនយោបាយដែលត្រូវបានចាប់ខ្លួនដែលជាប្រធានគណបក្សសម្ព័ន្ធភាព-N ប៉ាគីស្ថានអ៊ីស្លាមឬ (PML-N) ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយ ជាប្អូនប្រុសរបស់លោកNawaz Sharif អតីតនាយករដ្ឋមន្រ្តីដែលខ្លួនលោកបានស្ថិតនៅក្រោមការកាត់ទោសពីបទពុករលួយដែរ។
ជ័យជម្នះជាប់ៗគ្នារបស់គណបក្សសម្ព័ន្ធភាព-Nប៉ាគីស្ថានអ៊ីស្លាមឬ (PML-N) នៅក្នុងខេត្ត Punjab ដែលជាខេត្តមានប្រជាពលរដ្ឋច្រើនបំផុតហើយនឹងជាខេត្តមានធនធានច្រើនជាងគេក្នុងប៉ាគីស្ថាន អាចធ្វើឲ្យលោក Shahbaz Sharif គ្រប់គ្រងខេត្តនោះអស់រយៈពេលមួយទសវត្សរ៍។ គណបក្សនោះបានចាញ់ការបោះឆ្នោតកាលថ្ងៃទី២៥ ខែមិថុនា ទៅគណបក្ស Tehreek-e-Insaf (PTI) របស់នាយករដ្ឋមន្រ្តី Imran Khan។
ពួកគេមេដឹកនាំគណបក្សសម្ព័ន្ធភាព-N ប៉ាគីស្ថានអ៊ីស្លាមឬ (PML-N) បានមានប្រតិកម្មភ្លាមៗទៅនឹងការចាប់ខ្លួនមេដឹកនាំគណបក្សរបស់ពួកគេដោយបានប្រកាសថា ចំណាត់នេះជាការខុសច្បាប់៕