ប្រទេសម៉ាឡេស៊ីបានប្រាប់ឲ្យដឹងថា រូបភាពតាមផ្កាយរណបដែលបានវិភាគថ្មីៗនេះបង្ហាញពីវត្ថុចំនួន១២២ដែលអាចជាបំណែករបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ដែលបានបាត់នៅក្នុងមហាសមុទ្រឥណ្ឌា។ លោករដ្ឋមន្រ្តីការពារប្រទេស Hishammuddin Hussein បានប្រាប់ពួកអ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា កម្ទេចបាក់បែកបានត្រូវរកឃើញនៅក្នុងរូបថតតាមផ្កាយរណបរបស់បារាំងដែលបានថតកាលពីថ្ងៃទី២៣ ខែមិនានេះ។
លោកនិយាយថា វត្ថុខ្លះមានបណ្តោប្រវែងមួយម៉ែត្រ វត្ថុផ្សេងទៀតមានបណ្តោយរហូតដល់២៣ម៉ែត្រ។ វត្ថុខ្លះបង្ហាញពន្លឺភ្លឺដែលអាចជាឧបរណ៍រឹង។ វត្ថុ បានត្រូវគេប្រទះឃើញប្រហែលចម្ងាយ២.៥៥៧គ.ម.ពីទីក្រុងភើស (Perth) នៃប្រទេសអូស្រ្តាលី។
ខណៈដែលមិនទាន់មានការបញ្ជាក់ថា វត្ថុទាំងនោះ ជាបំណែករបស់យន្តហោះដែលបានបាត់ លោក និយាយថា ព្រឹត្តិការណ៍នេះបង្ហាញពីតម្រុយថ្មីៗទៀតនៅក្នុងការស៊ើបអង្កេត។
កម្ទេចបាក់បែកនោះ បានត្រូវប្រទះឃើញមិនឆ្ងាយពីទីកន្លែងដែលកម្ទេចបាក់បែកផ្សេងទៀតដែលទាក់ទិនទៅនឹងយន្តហោះនោះ ក៏ត្រូវបានឃើញនៅក្នុងរូបថតផ្កាយរណបរបស់ចិននិងអូស្រ្តាលីដែរ។
អាជ្ញាធរសុវត្ថិភាពនាវាចរណ៍អូស្រ្តាលីក៏បានប្រាប់ឲ្យដឹងដែរនៅថ្ងៃពុធនេះថា យន្តហោះរុករករបស់ខ្លួនបានប្រទះវត្ថុ៣ទៀតនៅក្នុងតំបន់នោះ។ នៅក្នុងសារតាមបណ្តាញ Twitter អាជ្ញាធរសុវត្ថិភាពនាវាចរណ៍អូស្រ្តាលីពណ៌នាវត្ថុនោះថា ទំនងជាខ្សែពួរនិងវត្ថុពណ៌ខៀវ៕
សូមចូលទៅគេហទំព័រពិសេសអំពីរឿងនេះ ដោយចុចត្រង់នេះ។