ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី៖ យន្តហោះ​បាត់​ដាន​ធ្លាក់​នៅ​មហាសមុទ្រ


លោក Najib Razak និយាយ​ថា​លោក​បាន​ជូន​ដំណឹង​ដល់​សាច់ញាតិ​របស់​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នេះ អំពី​ជោគ​វាសនា​របស់​ពួគ​គេ ហើយ​បាន​សម្តែង​ការ​សោកស្តាយ​ដ៏​ជ្រាលជ្រៅ។
លោក Najib Razak និយាយ​ថា​លោក​បាន​ជូន​ដំណឹង​ដល់​សាច់ញាតិ​របស់​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នេះ អំពី​ជោគ​វាសនា​របស់​ពួគ​គេ ហើយ​បាន​សម្តែង​ការ​សោកស្តាយ​ដ៏​ជ្រាលជ្រៅ។
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ​ថា ទិន្នន័យ​ថ្មី​ពី​ផ្កាយ​រណប​ធ្វើ​ឲ្យ​គេ​អាច​សន្និដ្ឋាន​ថា​ យន្តហោះ​ម៉ាឡេស៊ី​បាត់​ដាន MH370ដែល​មាន​អ្នក​ដំណើរ​និង​បុគ្គលិក​២៣៩​នាក់​បាន​ធ្លាក់​នៅ​មហា​សមុទ្រ​ឥណ្ឌា​ភាគខាង​ត្បូង​ជិត​ប្រទេស​អូស្ត្រាលី។

លោក Razak មិន​បាន​បញ្ជាក់​ថា​តើ​គេ​បាន​រក​ឃើញ​បំណែក​យន្តហោះ​នោះ​ដែរ​ឬ​ទេ។ លោក​ថ្លែង​ថា​ អ្នក​ស៊ីបអង្កេត​អង់គ្លេស​បាន​ប្រើ​វិធី​វិភាគ​ទិន្នន័យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ហើយ​ការ​វិភាគ​នេះបាន​ក្លាយ​ជា​មូលដ្ឋាន​នៃ​ការ​សន្និដ្ឋាន​ថា​ទីតាំង​ចុង​ក្រោយ​របស់​យន្តហោះ​នោះ​គឺ​នៅ​កណ្តាល​មហាសមុទ្រ​ឥណ្ឌា​ខាងលិច​ទី​ក្រុង Perth ប្រទេស​អូស្ត្រាលី។

លោក Razak និយាយ​ថា​លោក​បាន​ជូន​ដំណឹង​ដល់​សាច់ញាតិ​របស់​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នេះ អំពី​ជោគ​វាសនា​របស់​ពួគ​គេ ហើយ​បាន​សម្តែង​ការ​សោកស្តាយ​ដ៏​ជ្រាលជ្រៅ។

សូម​ចូល​គេហទំព័រ​ពិសេស៖ www.khmer.voanews.com/malaysia
XS
SM
MD
LG