ភ្នំពេញ —
កិច្ចប្រជុំលើកដំបូងក្រោមអធិបតីភាពព្រះមហាក្សត្រដើម្បីទម្លុះទម្លាយវិបត្តិក្រោយពីការបោះឆ្នោតមិនទទួលបានលទ្ធផលល្អប្រសើរទេ បន្ទាប់ពីកិច្ចប្រជុំនេះមានរយៈពេលកន្លះម៉ោងតែប៉ុណ្ណោះហើយបានបិទបញ្ចប់ទៅវិញយ៉ាងឆាប់។
ភាគីខាងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកហ៊ុន សែន នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ និងសហការីរបស់លោកពីរនាក់ផ្សេងទៀតគឺលោកស ខេង និងលោកសាយ ឈុំ។ ចំណែកឯខាងភាគីគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៊ី ប្រធានគណបក្ស លោកកឹម សុខា អនុប្រធានគណបក្ស និងលោកកួយ ប៊ុនរឿន។
មេដឹកនាំគណបក្សទាំងពីរបានជិះរថយន្តទំនើបៗរៀងៗខ្លួនចូលក្នុងព្រះបរមរាជវាំងក្រោមការរិតបន្តឹងសន្តិសុខយ៉ាងមាំទាំ។ ប៉ុន្តែមិនដល់កន្លះម៉ោងផង មេដឹកនាំនៃគណបក្សទាំងពីរបានបើករថយន្តចេញពីព្រះបរមរាជវាំងរៀងៗខ្លួនវិញ។
គ្មានមន្ត្រីគណបក្សណាម្នាក់និយាយជាមួយអ្នកកាសែតទេ ក្រោយពីបញ្ចប់កិច្ចប្រជុំ។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិបានរៀបសន្និសីទកាសែតភា្លមៗនៅទីស្នាក់ការរបស់ខ្លួន។
គណបក្សសង្គ្រោះជាតិបានហៅកិច្ចប្រជុំលើកដំបូងរបស់ព្រះមហាក្សត្រថា បើទោះបីជាមិនទាន់ទទួលលទ្ធផលតាមការចង់បានក៏ដោយ ក៏នេះជាជំហានវិជ្ជមានមួយដែលអាចទទួលយកបាន។
លោកគួយ ប៊ុនរឿន អ្នកតំណាងរាស្ត្រជាប់ឆ្នោតទទួលបន្ទុកកិច្ចការបោះឆ្នោតខាងគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ក្នុងអង្គសន្និសីទកាសែតថា កិច្ចប្រជុំនៅព្រឹកថ្ងៃសៅរ៍នេះដំបូងឡើយមេដឹកនាំទាំងពីរបានថ្វាយអំណរគុណដល់ព្រះមហាក្សត្រដែលបានកោះប្រជុំនៃមេដឹកនាំគណបក្សទាំងពីរ។
លោកបាននិយាយថា ក្រោយមកបន្ទាប់ពីលោកសម រង្ស៊ីបានរាយការណ៍ថ្វាយព្រះមហាក្សត្រអំពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត និងទាមទារឲ្យបង្កើតគណៈកម្មការពិសេសដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនេះ ទើបបណ្តាលឲ្យកិច្ចប្រជុំឆាប់ចប់ដោយសារមិនទាន់មានការឯកភាពពីគណបក្សគ្រប់គ្រងអំណាច ដោយគណបក្សនេះមិនចង់ឲ្យបង្កើតគណៈកម្មការនេះឡើងទេ។
លោកនិយាយថា៖ «ខ្ញុំថា នេះជាសញ្ញាមួយល្អ មួយជំហានដែលថា រាល់ដំណោះស្រាយទាំងអស់ កាលណាតែយើងមានការជជែកគ្នា វាទទួលបានលទ្ធផល ហើយកាលណាបើយើងអត់មានការជជែកគ្នាទេ យើងមិនអាចរកចំណុចណាមួយនៃការដោះស្រាយបញ្ហាហ្នឹងបានទេ»។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់។ ព្រះមហាក្សត្របានប្រទានលិខិតអញ្ជើញដល់មេដឹកនាំនៃគណបក្សទាំងពីរឲ្យដឹកនាំអ្នកតំណាងរាស្រ្តជាប់ឆ្នោតចំនួន១២៣រូបឲ្យចូលរួមកិច្ចប្រជុំសភាដំបូងដែលគ្រោងធ្វើនៅថ្ងៃទី២៣ខាងមុខនេះ។
លោកកឹម សុខា អនុប្រធានគណសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ក្នុងអង្គសន្និសីទកាសែតថា គណបក្សរបស់លោកនៅតែប្រកាន់ជំហរមិនចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រទេ ដរាបណាយុត្តិធម៌មិនទាន់ត្រូវបានដោះស្រាយ។
លោកនិយាយថា៖ «ឯកឧត្តមប្រធានសម រង្ស៊ីបានបញ្ជាក់ទូលថ្វាយព្រះករុណាហើយថា គណបក្សសង្គ្រោះជាតិមិនអាចទទួលយកបានទេនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរតាំងមុនបោះឆ្នោតនិងក្រោយបោះឆ្នោត។ ដូច្នេះហើយគណបក្សសង្គ្រោះជាតិនៅតែទទូចទាមទាររកយុត្តិធម៌ជួនដល់ប្រជាពលរដ្ឋ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បើទោះបីជាកិច្ចប្រជុំក្រោមអធិបតេយ្យភាពពីព្រះមហាក្សត្រមិនទទួលបានលទ្ធផលក៏ដោយ ក៏គណបក្សទាំងពីរបាននិយាយថា នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះនឹងមានកិច្ចប្រជុំថ្នាក់កំពូលនៃមេដឹកនាំទាំងពីរ ដែលមានសមាសភាពម្ចាងៗចំនួន៦រូប។
កិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលនេះនឹងធ្វើនៅឯមន្ទីររដ្ឋសភាជាតិដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដាក់គ្រាប់បែកបង្កៃកាលពីថ្ងៃសុក្រ។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានហៅកិច្ចប្រជុំនៅព្រឹកថ្ងៃសៅរ៍នេះថា ជាជំហានវិជ្ជាមានមួយឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលដើម្បីបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោត។ ក៏ប៉ុន្តែជំហររបស់គណបក្សសង្គ្រោះជាតិវិញនៅតែទាមទារឲ្យមានយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត។
លោកសម រង្ស៊ី ប្រធានគណបក្សបានអះអាងថា បើទោះបីជាគណបក្សទាំងពីរបានព្រមព្រាងគ្នាថា នឹងមានជំនួបកំពូលនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយក៏ដោយ ក៏ការធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃអាទិត្យស្អែកនេះ ថ្ងៃច័ន្ទ និងថ្ងៃអង្គារខាងមុននេះមិនបានផ្លាស់ប្តូរទេ។
លោកនិយាយថា មហាបាតុកម្មលើកទីពីរនេះនឹងមានលក្ខណៈទ្រង់ទ្រាយធំជាងលើកទីមួយ ហើយក្រុមបាតុករទាំងអស់មកពីតាមបណ្តាខេត្ត និងប្រមូលផ្តុំគ្នាដើរហែក្បួនពាសពេញទីក្រុងភ្នំពេញ៕

Your browser doesn’t support HTML5