បាតុករ​រាប់​ម៉ឺន​នាក់​ចូលរួម​បាតុកម្ម​របស់​បក្ស​សង្គ្រោះជាតិ

Your browser doesn’t support HTML5

មនុស្ស​ជាច្រើន​ម៉ឺន​នាក់​ព្រម​ទាំង​ព្រះ​សង្ឃ​ជាច្រើន​អង្គ​បាន​និមន្ត​មក​ពី​តាម​​បណ្តា​ខេត្ត​នានា​និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​ដោយ​សន្តិវិធី​សារជាថ្មី​តាម​ការ​អំពាវនាវ​របស់​​គណបក្ស​សង្គ្រោះជាតិ។ ​ការ​ធ្វើ​មហាបាតុកម្ម​លើក​នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​នាំ​យក​ញ្ញត្តិ​ដែល​មាន​ស្នាម​ផ្តិត​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង​ប្រមាណ​ជាង​២​លាន​នាក់​ហើយ​គ្រោង​នឹង​ដង្ហែរ​តាម​មក​ដាក់​នៅ​តាម​ស្ថាន​ទូតនានា​ប្រចាំ​ប្រទេស​កម្ពុជា។ ​លោក​ហេង ​រស្មី​រាយ​ការណ៍​ពី​ រាជធានី​ភ្នំពេញ៕