ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ —
ទិដ្ឋភាពនៃពិធីប្រមូលបច្ច័យបង្សុកូលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរបស់បងប្អូនខ្មែរនៅក្រុងប៊ែរឡាំង (Berlin) រដ្ឋធានីប្រទេសអាល្លឺម៉ង់ ពោរពេញទៅដោយការសើចក្អាកក្អាយនិងសកម្មភាពអ៊ូអរដ៏កម្រ។ ទោះបីឃ្លាតឆ្ងាយពីស្រុកកំណើតក្តី ក៏ពលរដ្ឋកំណើតខ្មែរនៅភាគកណ្តាលទ្វីបអឺរ៉ុបនេះ ជួបជុំគ្នាដើម្បីប្រារព្ធពិធីបុណ្យប្រពៃណីខ្មែរឲ្យបានពីរដងក្នុងមួយឆ្នាំ គឺពេលបុណ្យចូលឆ្នាំខ្មែរនិងពេលបុណ្យភ្ជុំបិណ្ឌ។
ពិធីបុណ្យឆ្នាំនេះបានទាក់ទាញអ្នកចូលរួមប្រមាណ១០០នាក់ ទាំងក្មេងទាំងចាស់ដែលរួមមានពលរដ្ឋខ្មែរដែលរស់នៅក្រុងប៊ែរឡាំង មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសអាល្លឺម៉ង់ ក៏ដូចជាជនជាតិខ្មែរដែលរស់នៅរដ្ឋ Brandenburg ដែលហ៊ុំព័ទ្ធទីក្រុងប៊ែរឡាំងផងដែរ។
លោកស្រី អ៊ុល្លារុណ ជាអ្នករៀបចំមួយរូបនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ហើយបានរស់នៅប្រទេសអាល្លឺម៉ង់អស់៤៧ឆ្នាំមកហើយ គឺតាំងពីមុនសម័យសង្គ្រាមនៅកម្ពុជាម៉្លេះ។ លោកស្រីថ្លែងប្រាប់វីអូអេថា តាមបទពិសោធន៍របស់លោកស្រី កត្តាចេះភាសាអាល្លឺម៉ង់ ជាការចាំបាច់ដើម្បីអាចសម្របទៅនឹងការរស់នៅក្នុងសង្គមអាល្លឺម៉ង់។
លោកស្រីពន្យល់ថា៖ «អញ្ចឹងបានក្មេងៗមក អ៊ំមិនស្គាល់ទាំងអស់ទេ បើគ្រាន់តែជួបកាលជាចៃដន្យគ្រាន់តែថា នាងមកស្រុកគេ នាងកុំភ្លេចត្រូវរៀនភាសា (អាល្លឺម៉ង់) នៅពេលដែលនាងចេះភាសាហើយ នាងអាចធ្វើអ្វីតទៅមុខទៀតបាន។ ហើយបើចេះភាសាអាល្លឺម៉ង់ហើយ យើងនៅក្មេងអាចរៀនស្អីជាការងារអី មួយជា major មួយរៀនទៅ។»
ពលរដ្ឋខ្មែរដែលមករស់នៅទីក្រុងប៊ែរឡាំងភាគច្រើនមកជាជនភៀសខ្លួននៅក្រោយព្រឹត្តិការណ៍ការរលំនៃរបងឬជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៨៩។ នៅក្រោយសង្គ្រាមលោកលើកទី២ របងថ្មប្រវែង១៥៥គ.ម.និងកម្ពស់៣ម៉ែត្រកន្លះនេះ បានខណ្ឌចែកនិងហ៊ុំព័ទ្ធរដ្ឋធានីប្រទេសអាល្លឺម៉ង់ជាផ្នែកខាងលិចនិងខាងកើតអស់ជិត៣០ឆ្នាំ ដើម្បីរារាំងកុំឲ្យពលរដ្ឋនៃប្រទេសអាល្លឺម៉ង់ខាងកើតដែលប្រកាន់ របបកុម្មុយនីស្តភៀសខ្លួនរត់ទៅអាល្លឺម៉ង់ខាងលិចដែលប្រកាន់របបសេរី។ ហើយព្រឹត្តិការណ៍រលំរបងប៊ែរឡាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ត្រូវគេចាត់ទុកថាជាចំណុចបញ្ចប់នៃសង្គ្រាមត្រជាក់រវាងលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក និងលោកខាងកើតដឹកនាំដោយអតីតសហភាពសូវៀត។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះក៏បានអនុញ្ញាតឲ្យអតីតនិស្សិតខ្មែរជាច្រើនដែលបានសិក្សានៅអតីតប្រទេសអាល្លឺម៉ង់ខាងកើតនិងអឺរ៉ុបខាងកើតក្នុងសម័យរដ្ឋកម្ពុជា មានឱកាសសុំសិទ្ធិជ្រកកោណនៅប្រទេសអាល្លឺម៉ង់ដែលរួមជាថ្មី។ ក្នុងទសវត្សរ៍បន្តបន្ទាប់មក ជនជាតិខ្មែរខ្លះបានទទួលជោគជ័យក្នុងអាជីព ហើយបច្ចុប្បន្នរដ្ឋធានីប្រទេសអាល្លឺម៉ង់នេះមានភោជនីយដ្ឋានខ្មែរប្រណិតៗរហូតដល់ពីរកន្លែង។
ក្នុងចំណោមកូនខ្មែរដែលមានវត្តមាននៅក្នុងពិធីភ្ជុំបិណ្ឌនេះ មានយុវតីអាយុ១៥ឆ្នាំឈ្មោះ ស៊ុនថេងកុសលច័ន្ទ ស្រីនិច។ ស្រីនិចមានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបានមករស់នៅប្រទេសអាល្លឺម៉ងអស់២ឆ្នាំហើយ។ សព្វថ្ងៃនាងរៀននៅថ្លាក់ទី៩នៅសាលាអាល្លឺម៉ង់។ នាងនិយាយថា នាងចូលចិត្តការរស់នៅប្រទេសអាល្លឺម៉ង់ ហើយយល់ស្របថាការចេះភាសាអាល្លឺម៉ង់នេះជាកត្តាសំខាន់។
«យើងរៀនជាមួយកូនអាល្លឺម៉ង់។ ចូលមកដំបូងយើងមិនទាន់ចេះអាល្លឺម៉ង់អញ្ចឹង ដូចយើងមានការលំបាកណាស់ មានអារម្មណ៍ថា មិនដឹងធ្វើម្តេចព្រោះយើងមិនចេះអាល្លឺម៉ង់។ ប៉ុន្តែដល់ពេលខ្ញុំរៀននៅសាលាផងនៅផ្ទះផង ខ្ញុំចេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំចង់នៅទីនេះមែនទែន។»
ប៉ុន្តែខណៈដែលជនជាតិខ្មែរអាចសម្របខ្លួនទៅនឹងវប្បធម៌និងសង្គមអាល្លឺម៉ង់បានល្អ ពួកគេត្រូវប្រឈមមុខនឹងការបាត់បង់អត្តសញ្ញាណនៅជំនាន់ក្រោយៗទៀត។ ស្រីនិចនិយាយថា បើទោះបីនាងអាចសម្របខ្លួនទៅនឹងសង្គមអាល្លឺម៉ង់បានស្រួលជាងម្តាយនាងក៏ដោយ ក៏ស្រីនិចបារម្ភពីការបាត់បង់អត្តសញ្ញាណវប្បធម៌និងភាសាខ្មែរដែរ។ ម៉្យាងទៀត សហគមន៍ខ្មែរនៅទីនេះមិនមានមជ្ឈមណ្ឌលវប្បធម៌ផ្ទាល់ខ្លួនទេ។
វត្ត Frohnau ជាវត្តពុទ្ធសាសនាចំណាស់ជាងគេនៅរដ្ឋធានីប្រទេសអាល្លឺម៉ង់នេះ ហើយដែលជាវត្តពលរដ្ឋជ្រើសរើសជាកន្លែងប្រារព្ធបុណ្យភ្ជុំបិណ្ឌ សព្វថ្ងៃជាវត្តរបស់ជនជាតិស្រីលង្កា។ ខុសពីសហគមន៍ខ្មែរនៅប្រទេសផ្សេងៗដូចជាសហគមន៍ខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោនជាដើម សហគមន៍ខ្មែរនៅរដ្ឋធានីប៊ែរឡាំងមិនមានវត្តផ្ទាល់ខ្លួនដែលដើរតួជាមជ្ឈមណ្ឌលសាសានានិងវប្បធម៌សហគមន៍ទេ ជាហេតុពួកគេមកធ្វើបុណ្យនៅវត្តស្រីលង្កានេះ។ លោកស្រី អ៊ុល្លារុណ ពន្យល់ថា កត្តាចម្បងគឺដោយសារមានជនជាតិខ្មែរតិច គឺប្រមាណជាប៉ុន្មានរយនាក់ប៉ុណ្ណោះដែលរស់នៅទីក្រុងនេះ។
ប៉ុន្តែទោះបីមានការលំបាកទាំងនេះក្តី ហើយសកម្មភាពរបស់សហគមន៍ខ្មែរមិនច្រើនដូចកាលពីដើមទស្សវត្សរ៍១៩៩០ក្តី ក៏លោកស្រី អ៊ុល្លារុណ សង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនចំនួនអ្នកមកចូលរួមបុណ្យភ្ជុំបិណ្ឌកាន់តែច្រើន ជាពិសេសក្មេងៗជំនាន់ក្រោយ។
សម្រាប់ស្រីនិច ការមកទីនេះជាឱកាសជួបកូនខ្មែរដទៃទៀត ហើយការចេះភាសាអាល្លឺម៉ង់អាចធ្វើឲ្យនាងងាយស្រួលទាក់ទងជាមួយកូនខ្មែរដែលកើតនៅប្រទេសអាល្លឺម៉ង់ ដូចជាយុវជន ខៀវ វង្សវឌ្ឍី អាយុ១៨ឆ្នាំ ដែលកំពុងញ៉ាំម្អូបនិងបង្អែមខ្មែរជាមួយមិត្តភក្តិជាកូនខ្មែរកើតនៅអាល្លឺម៉ង់ផ្សេងទៀត។
វង្សវឌ្ឍីធ្លាប់ទៅប្រទេសកម្ពុជាបាន៤ដងហើយ ហើយថាប្អូនមកពិធីបុណ្យនេះដើម្បីអាចជួបកូនខ្មែរដទៃ និងមានឱកាសនិយាយភាសាខ្មែរជាមួយកូនខ្មែរដូចជាស្រីនិច។
ប្អូនពន្យល់ជាភាសាខ្មែរក្នុងសំនៀងបរទេសថា៖ «នៅប៊ែរឡាំង ខ្ញុំមិនស្គាល់ខ្មែរច្រើនទេ មិត្តភក្តិខ្ញុំទាំងអស់កើតនៅស្រុកអាល្លឺម៉ង់។ សប្បាយព្រោះខ្ញុំជួបមនុស្សថ្មី មនុស្សផ្សេង ហើយខ្ញុំនិយាយជាមួយគេបាន។»
ក្នុងចំណោមអ្នកចូលរួមនោះក៏មានជនជាតិអាល្លឺម៉ង់ផងដែរ។ លោក Uwe Moennikes ជាស្ថាបត្យករមួយរូបពីអាល្លឺម៉ង់ខាងលិច ហើយបច្ចុប្បន្នមានមិត្តស្រីជាជនជាតិខ្មែរ។ លោកក៏កំពុងព្យាយាមរៀនភាសាខ្មែរដែរ ហើយមកចូលរួមពិធីភ្ជុំបិណ្ឌនេះដើម្បីស្វែងយល់បន្ថែមពីវប្បធម៌ខ្មែរ។ លោកបានរស់នៅក្រុងប៊ែរឡាំងរយៈពេល២៣ឆ្នាំ ហើយយល់ថាសហគមន៍ខ្មែរនៅទីនេះកាន់តែលេចមុខឡើង ជាពិសេសក្នុងផ្នែកសកម្មភាពវប្បធម៌។
លោក Uwe ថ្លែងប្រាប់វីអូអេថា៖ «ពីឬបីឆ្នាំមុន វប្បធម៌អាស៊ីមានតែពីហុងកុងនិងវៀតណាមជាដើម ហើយមិនមានពីប្រទេសកម្ពុជាសោះ។ ប៉ុន្តែឥឡូវនេះ មានកិច្ចប្រឹងប្រែងជាច្រើនដើម្បីនាំសិល្បករខ្មែរមកសម្តែងនៅទីក្រុងប៊ែរឡាំង ហើយពួកគេទទួលចំណាប់អារម្មណ៍ជាច្រើន។»
ស្រីនិចរីករាយនឹងចំណាប់អារម្មណ៍នេះ ហើយនិយាយថា ការស្រឡាញ់វប្បធម៌ខ្មែរនិងការបារម្ភពីការបាត់បង់ធ្វើឲ្យនាងបច្ចុប្បន្នខំចូលរួមសម្តែងរបាំខ្មែរនៅឱកាសវប្បធម៌ផ្សេងៗ។ ហើយនាងថានាងក៏ស្ម័ក្រចិត្តបង្រៀនភាសាខ្មែរដល់កូនខ្មែរនិងមិត្តភក្តិអាល្លឺម៉ង់ដែលចង់រៀន។
ទឹកចិត្តរបស់កូនខ្មែរជំនាន់ក្រោយដែលចង់ចូលរួមសកម្មភាពវប្បធម៌របស់សហគមន៍នេះ ហើយដែលស្តែងចេញតាមរយៈវត្តមានពួកគេយ៉ាងច្រើននៅបុណ្យភ្ជុំបិណ្ឌនៅពេលនេះ ធ្វើឲ្យលោកស្រីអ៊ុល្លារុណ ដែលជាអតីតប្រធានសមាគមសិក្សាអរិយធម៌ខ្មែរផងនោះ មិនបារម្ភអំពីការបាត់បង់វប្បធម៌ខ្មែរនៅទីនេះទេ។
ដោយទឹកមុខញញឹមចំពោះការបានបច្ច័យសរុប ៦៣៥អឺរ៉ូ ឬប្រហែល ៨៧៥ដុល្លារ លោកស្រីពន្យល់ប្រាប់វីអូអេថា៖ «ខ្មែរយើងមិនភ្លេចទេ គ្រាន់តែថា អញ្ចឹងបានអ៊ំមុនចូលអ៊ំបាននិយាយជាមួយក្មេងៗដែរ សុំឲ្យអ្នកណាធ្វើបន្តទៅទៀតទៅ។ វាអត់មានរឿងអ្វីពិបាកទេ។»
ទាំងប្អូនវង្សវឌ្ឍី និងស្រីនិចថាពួកគេនឹងមកបុណ្យភ្ជុំឆ្នាំក្រោយៗទៀត ហើយចង់រក្សាប្រពៃណីនិងភាសាខ្មែរបន្តដល់កូនចៅរបស់ពួកគេទៀតតាមលទ្ធភាពរៀងៗខ្លួន៕